ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលទុកក្រចកកូនឲ្យវែង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រចកដៃរបស់កូនអាចនឹងឆាប់វែងណាស់ ព្រោះប្រព័ន្ធការពាររាងកាយកូនកំពុងតែរឹងមាំ។ ប៉ុន្តែមិនថាឆាប់វែងយ៉ាងណាទេ អ្នកម្តាយគួរតែកាត់ឲ្យកូនយ៉ាងលឿនជាទីបំផុតពេលដែលវែងម្តងៗ ព្រោះក្រចកកូនវែង អាចនឹងធ្វើឲ្យកូនគ្រោះថ្នាក់ខ្លាំង។ នៅពេលដែលក្រចកកូនវែង នោះនឹងអាចធ្វើឲ្យស្បែកមុខ ភ្នែក ត្រចៀក និងកន្លែងផ្សេងទៀតរបួស។ ជាពិសេស នៅពេលដែលក្រចកកូនវែង នឹងអាចផ្ទុកមេរោគច្រើនក្នុងនោះ ដោយពេលដែលកូនបៀរដៃ នឹងធ្វើឲ្យមេរោគទាំងនោះរត់ចូលខ្លួនកូនយ៉ាងលឿន។ ម្យ៉ាងទៀត ពេលដែលក្រចកវែងពេក នឹងងាយធ្វើឲ្យប្រេះ ដោយធ្វើឲ្យទាក់នឹងអាវ ឬរបស់ផ្សេងទៀត ធ្វើឲ្យកូនចេញឈាមបានយ៉ាងងាយ។ ដូចនេះ ក្រចកដៃរបស់កូនមិនគួរទុកវែងឡើយ ទើបមិនធ្វើឲ្យកូនគ្រោះថ្នាក់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)