ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសំនួរដែលអ្នកគួរតែពិចារណាពេលដែលស្វាមីមានស្រីក្រៅ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មាននារីមួយចំនួនមិនចូលចិត្តទ្រាំឡើយ ព្រោះគេមិនចង់រស់នៅជាមួយនឹងប្តីដែលក្បត់គេពេញមួយជីវិតនោះទេ។ ដូចនេះ គេនឹងអាចពិចារណាលេងលែសគ្នា ដើរផ្លូវផ្សេងគ្នា បើនៅមិនទាន់មានកូន ព្រោះគេចង់មានសេរីភាពឡើងវិញ មិនចង់ទ្រាំរស់នៅក្នុងផ្ទះដែលមានស្វាមីធ្លាប់ក្បត់គេឡើយ។
- ប្រសិនជាប្តីមិនមានបំណងមានស្រីក្រៅ ដោយប្រព្រឹត្តខុសមួយពេល ហើយគេដឹងកំហុស អ្នកអាចជ្រើសរើសការលើកលែងទោសដល់គេបាន ព្រោះការដើរផ្លូវបំបែក មានតែធ្វើឲ្យកូនលំបាកតែប៉ុណ្ណោះ។ ដូចនេះ បើគេដឹងខុស ហើយចេះកែ ដោយមានចិត្តស្មៅកែ អ្នកគួរតែទុកឱកាសឲ្យគេមួយលើកដើម្បីកែ ទើបល្អចំពោះអ្នកទាំងពីរ។ ប៉ុន្តែបើគេកែតែមាត់ ហើយនៅតែធ្វើអំពើខុសឆ្គងដដែរ អ្នកមិនគួរលើកលែងឲ្យទេ ព្រោះអាចធ្វើឲ្យអ្នករស់នៅកាន់តែឈឺជាងនេះទៀត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)