ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យក្រពះអ្នកមិនស្រួល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកស្រូបយកស្រាចូលទៅក្នុងពោះច្រើន នោះក្រពះអ្នកនឹងចាប់ផ្តើមតវ៉ានឹងអ្នក ព្រោះក្រពះទទួលយកសារធាតុអាល់កុលចូលទៅក្នុងនោះបានច្រើនឡើយ។ ដូចនេះ បើអ្នកមិនចង់ឲ្យក្រពះអ្នករើ អ្នកគួរតែកុំដាក់ស្រាច្រើនពេកចូលទៅក្នុងក្រពះ។
- ការដាក់ម្ហូបដែលហិរខ្លាំងចូលទៅក្នុងក្រពះក្នុងរយៈពេលយូរ នឹងធ្វើឲ្យក្រពះអ្នកចាប់ផ្តើមទ្រាំមិនបាន។ នៅពេលដែលក្រពះអ្នកទ្រាំមិនបាន នឹងធ្វើឲ្យដំណើរការមិនប្រក្រតី។ ដូចនេះ អាហារដែលបរិភោគចូល នឹងពិបាករំលាយខ្លាំងណាស់។ អ្នកគួរតែប្រយ័ត្នពីការបរិភោគ ទើបអាចជួយរក្សាក្រពះអ្នកឲ្យមានសុខភាពល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)