ការទល់លាមក និងក្តៅខ្លួនអាចកើតឡើងក្នុងពេលតែមួយ ប៉ុន្តែវាមិនមែនមានន័យថា ការទល់លាមកធ្វើឲ្យក្តៅខ្លួនឡើយ។ ការក្តៅខ្លួនអាចបង្កឡើងដោយមូលហេតុណាមយយដែលវាក៏ទាក់ទងនឹងការទល់លាមកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឧទាហរណ៍ បើសិណជាការទល់លាមកបង្កឡើងដោយការបង្ករោគដោយវីរុស បាក់តេរី ឬប៉ារ៉ាសិត វាប្រហែលជាធ្វើឲ្យក្តៅខ្លួនដែរ។ មូលហេតុនៃការក្តៅខ្លួនគឺជាការបង្ករោគ មិនមែនទល់លាមកទេ។
បើសិនជាអ្នកបន្ទោបង់តិចជាងបីដងក្នុងមួយសប្តាហ៍ មានន័យថាអ្នកកំពុងតែទល់លាមកហើយ។ អាការៈផ្សេងៗទៀតមានដូចជា៖
- លាមករឹង
- ត្រូវការប្រឹងពេលបន្ទោបង់ម្តងៗ
- មានអារម្មណ៍ថា អ្នកមិនអាចបន្ទោបង់អស់
- មានអារម្មណ៍ថា មានអ្វីស្ទះមិនអាចបន្ទោបង់ចេញ។
ជាធម្មតា ការទល់លាមកមិនទាក់ទងនឹងជំងឺឡើយ។ តែវាបង្កឡើងដោយរបបអាហារ របៀបរស់នៅ ឬកត្តាផ្សេងៗទៀតដែលធ្វើឲ្យលាមករឹង ឬរំខានដល់ការបន្ទោបង់ដែលងាយស្រួល។ មូលហេតុដែលនាំឲ្យទល់លាមករ៉ាំរ៉ៃមានដូចជា៖
- បញ្ហាជីវជាតិដូចជា ញ៉ាំជាតិសរសៃ ឬទឹកមិនគ្រប់គ្រាន់
- របៀបរស់នៅបែបស៊ីដេកៗ
- ស្ទះក្នុងពោះវៀនធំ បង្កឡើងដោយការស្ទះពោះវៀន ពោះវៀនតួមតូច មានថ្នក់ក្នុងចុងពោះវៀនធំ មហារីកចុងពោះវៀនធំ ឬពោះវៀនធំ
- បញ្ហាលើសរសៃប្រសាទនៅជុំវិញរន្ធគូថ និងពោះវៀនធំ
- ជំងឺមុខងារក្រពះពោះវៀនដូចជា ចង្កោមរោគសញ្ញារលាកពោះវៀន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺដែលទាក់ទងនឹងអ័រម៉ូនដូចជា ជំងឺទឹកនោមផ្អែម ការលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត កង្វះអ័រម៉ូនទីរ៉ូអ៊ីត ការមានផ្ទៃពោះ
- បញ្ហាទាក់ទងនឹងសាច់ដុំអាងត្រគាក៕