ភាពចាស់ទៅតាមអាយុគឺជាបាតុភូតជីវសាស្រ្តដ៏ស្មុគស្មាញមួយដែលវាអាស្រ័យទៅលើកត្តាក្នុងខ្លួនជាច្រើនប្រភេទដូចជា ហ្សែន ជីវជាតិ ស្រ្តេស អ័រម៉ូន និងការរំលាយអាហាររបស់កោសិកា ព្រមទាំងកត្តាខាងក្រៅផងដែរដូចជា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ការបំពុលបរិដ្ឋាន សារធាតុគីមី និងជាតិពុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កត្តាទាំងនេះនឹងនាំឲ្យមានការប្រែប្រួលដល់រចនាសម្ព័ន្ធរបស់ស្បែក និងកើតឡើងលើស្រទាប់នីមួយៗរបស់ស្បែករហូតដល់ផ្លាស់ប្តូរលក្ខណៈស្បែកទាំងអស់តែម្តង ជាពិសេសតំបន់ដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យរួមទាំងស្បែកនៅតំបន់មុខផងដែរ។ នៅពេលអាយុកាន់តែច្រើន វាក៏បន្ថយអត្រានៃការលូតលាស់ស្បែកខាងក្រៅឡើងវិញ ព្រមទាំងវដ្តរបស់កោសិកា ដូច្នេះកោសិកាស្បែកថ្មីៗមិនសូវជាកើតឡើងដើម្បីជំនួសរបស់ចាស់ទេ។ ហេតុដូច្នេះហើយវានឹងធ្វើឲ្យកោសិកាងាប់ៗកកកុញ រហូតដល់ស្ទះរន្ធញើស និងស្បែកទៅជាក្រាសទៅៗ ព្រមទាំងគ្រឺមទៅៗ។ ទម្លាប់ថែរក្សាស្បែកគឺជាជំហានដ៏ចំបាច់មួយសម្រាប់ស្បែកមានសុខភាពល្អ។ ទម្លាប់នៅពេលព្រឹកគឺជារឿងដ៏សាមញ្ញបំផុតដែលអ្នកត្រូវធ្វើជាមួយនឹងការលាបឡេការពារស្បែក។
សម្រាប់ទម្លាប់ពេលយប់ចំពោះស្បែកមុខវិញ គួរតែបែងចែកជាពីរជាមួយនឹងការប្រើក្រែមពីរប្រភេទខុសគ្នាផង។ ក្រែមដំបូងគេដែលត្រូវប្រើនោះគួរតែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ឬផ្តល់ភាពភ្លឺរលោងដល់ស្បែកដូចជា វីតាមីន C, Alpha Hydroxy Acid ឬ ម៉ូលេគុលថ្មីៗដូចជា Mandelic Acid, Kojic Cream ឬ Idebenone ដែលជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យមួយប្រភេទ ព្រមទាំងខ្លាំងជាងវីតាមីន C ១០ដង និងខ្លាំងជាង Coenzyme Q10 ១០ដង។ សម្រាប់ក្រុមក្រែមទីពីរវិញគឺជាប្រភេទក្រែម Regulators ឬ Epidermal Renewal ដូចជា Retinol, Peptides និង Growth Factors ដែលមានឥទ្ធិពលដោយផ្ទាល់ទៅលើការផលិតកូឡាជែន និងជួយពង្រឹងដល់លក្ខណៈរបស់ស្បែក។ ក្រែមបង្កើតកោសិកាថ្មីមួយនេះក៏ជួយបង្ការស្បែកកុំឲ្យងាយមានប្រតិកម្មផងដែរ។ ការប្រើប្រាស់ក្រែមផ្តល់សំណើមកាន់តែច្រើននេះគឺជាជំនឿមិនត្រឹមត្រូវមួយ ហើយពេលខ្លះវាអាចពន្យាពេលបង្កើតកោសិកាថ្មី ព្រមទាំងធ្វើឲ្យកកកុញស្បែកនៅរន្ធញើសផងដែរ។
ទម្លាប់នៅពេលយប់គឺជារឿងដែលត្រូវធ្វើសម្រាប់មនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែទម្លាប់ និងការប្រើប្រាស់ក្រែមគឺខុសៗគ្នាទៅតាមអាយុវិញ។ មនុស្សអាយុកាន់តែតិចអាចប្រើប្រាស់ក្រែមសម្រាប់ដោះស្រាយមុន និងស្បែកមានជាតិប្រេង ហើយក៏អាចជំនួសដោយប្រើក្រែមវីតាមីន C ផងដែរ។ ខណៈពេលដែលមនុស្សអាយុចាប់ពី ២៨ ទៅ ៦៥ឆ្នាំ ត្រូវការប្រើប្រាស់ក្រែមជាច្រើនដែលសម្រួលដល់កោសិកា ឬភ្ញោចដល់ការផលិតកូឡាជែន។
ស្បែកនៅជុំវិញភ្នែកគឺស្តើង និងងាយមានប្រតិកម្មខ្លាំង ព្រមទាំងអាចបង្កជាការប្រែប្រួលជាច្រើនដូចជា ភ្នែកខ្មៅ មានស្នាមជ្រួញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មធ្យោបាយព្យាបាលល្អបំផុតគឺការចាក់ Hyaluronic Acid។ ក្រែមដែលប្រើគួរតែមានលក្ខណៈ Peptide តិចតួច និងជាក្រែមប្រឆាំងភាពចាស់ផង៕