បញ្ហាឡើងសក់ឡើងប្រេងខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាសក់ឡើងប្រេង ៖
១. កក់សក់រាល់ថ្ងៃ
មួយក្នុងចំណោមវិធីដ៏ងាយបំផុតដើម្បីដោះស្រាយបញ្ហាសក់ឡើងប្រេងនោះ គឺការកក់សម្អាតសក់ជាប្រចាំរាល់ថ្ងៃ។
២. ប្រើប្រាស់សាប៊ូកក់សក់ដែលផលិតសម្រាប់សក់ឡើងប្រេង
ការជ្រើសរើសប្រភេទនៃសាប៊ូបានត្រឹមត្រូវក៏ជួយបំបាត់បញ្ហាសក់ឡើងប្រេងឆាប់រហ័សផងដែរ។ ជាធម្មតាសាប៊ូកក់សក់ដែលផលិតសម្រាប់សក់ឡើងប្រេងមានប្រសិទ្ធភាពកម្ចាត់ជាតិប្រេងដែលច្រើនលើស ព្រមទាំងពន្យឺតការផលិតជាតិប្រេងផងដែរ។
៣. លាងសាប៊ូចេញឱ្យជ្រះស្អាត
ការលាងសម្អាតសក់មិនបានជ្រះសាប៊ូស្អាតអាចបណ្ដាលឱ្យក្រពេញ sebaceous ផលិតជាតិខ្លាញ់ ឬប្រេងកាន់តែច្រើនឡើងដើម្បីកម្ចាត់សារធាតុដែលជាប់លើស្បែកក្បាលនិងដើម្បីការពារសក់។
៤. ប្រើប្រាស់រូបមន្តធម្មជាតិ
អ្នកអាចលាយសាប៊ូកក់សក់ប្រភេទស្រាល ១ ពែងជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយនិងជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេអោយសព្វចូលគ្នា។ បន្ទាប់មកកក់សក់ជាមួយសាប៊ូដែលលាយរួចដូចពេលធម្មតាអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។ សម្រាប់សាប៊ូដែលនៅសល់អ្នកអាចចាក់ចូលក្នុងដបស្អាតមួយរួចដាក់ចូលក្នុងទូរទឹកកកដើម្បីរក្សាទុកប្រើពេលក្រោយបានយូររហូតដល់ទៅ ១ សប្តាហ៍។
៥. ប្រើប្រាស់ក្រែមបន្ទន់តែលើចុងនៃសក់
ដើម្បីទប់ស្កាត់បញ្ហាសក់ឡើងប្រេងខ្លាំង អ្នកមិនគួរប្រើប្រាស់ក្រែមបន្ទន់ពេញដល់គល់នៃសក់ឡើយ ចូរលាបតែទៅលើចុងនៃសក់បានហើយ៕