នៅពេលដែលអ្នកផឹកទឹកតែ អ្នកគួរតែប្រយ័ត្នពីអាហារមួយចំនួន ព្រោះមានអាហារខ្លះអ្នកមិនអាចពិសារជាមួយទឹកតែបានឡើយ បើពុំដូច្នោះទេ វានឹងអាចបំផ្លាញក្រលៀនអ្នកយ៉ាងងាយបំផុត។ តើមានអាហារអ្វីខ្លះទៅ?

ថ្នាំ

នៅពេលដែលអ្នកផឹកថ្នាំ អ្នកមិនត្រូវប្រើទឹកតែដើម្បីផឹកថ្នាំនោះទេ ព្រោះនៅក្នុងទឹកតែមានសារធាតុល្វីងចត់ និងមានជាតិកាហ្វេអ៊ីនដែលអាចធ្វើឲ្យមានប្រតិកម្មជាមួយថ្នាំទាំងនោះ ជាងនេះទៅទៀត វាក៏អាចធ្វើឲ្យថ្នាំនោះប្រែជាខ្សោយ ដែលមិនអាចជួយព្យាបាលជំងឺអ្នកបានឡើយ ដូចនេះអ្នកគួរតែប្រើទឹកធម្មតាមកផឹកទៅបានហើយ។

ស្រា

មានមនុស្សមួយចំនួននៅពេលដែលស្រវឹងស្រាម្តងៗតែងតែប្រើទឹកតែដើម្បីអាចធ្វើឲ្យខ្លួនស្វាងពីស្រា ប៉ុន្តែតើអ្នកដឹងទេថា វាអាចប៉ះពាល់ដល់ក្រលៀនអ្នកយ៉ាងណា វាអាចបំផ្លាញយ៉ាងងាយបំផុត វាក៏អាចធ្វើឲ្យអ្នកឈឺនៅពេលដែលបត់ជើងតូចផងដែរ ដូចនេះអ្នកមិនគួរប្រើទឹកតែដើម្បីស្វាងស្រាទេ អ្នកអាចប្រើទឹកផ្លែឈើ ឬវិធីផ្សេងដើម្បីស្វាងស្រាបាន ទើបវាមិនអាចប៉ះពាល់ដល់សុខភាពអ្នក។

សាច់ពពែ

ថ្វីត្បិតតែនៅក្នុងសាច់ពពែមានប្រូតេអ៊ីនជាច្រើនដែលល្អចំពោះសុខភាពអ្នក ប៉ុន្តែបើអ្នកបរិភោគវាជាមួយទឹកតែដែលមានសារធាតុចត់ វានឹងធ្វើឲ្យពោះវៀនអ្នកដំណើរការយឺត ថែមទាំងអាចធ្វើឲ្យអ្នកងាយមានជំងឺទល់លាមកផងដែរ ដូចនេះនៅក្រោយពេលដែលអ្នកពិសារសាច់ពពែរួច អ្នកមិនត្រូវផឹកតែភ្លាមនោះទេ អ្នកគួរតែចាំក្រោយពេលពី២ទៅ៣ម៉ោងទើបអាចទទួលទានទឹកតែបាន៕