យើងខ្ញុំជឿជាក់ថាសុភាពនារីគ្រប់រូបសុទ្ធតែធ្លាប់ដឹងពីវិធីនៃការបំបាត់ស្នាមខ្មៅជុំវិញភ្នែករួចមកហើយ ប៉ុន្តែនៅទីនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីម៉្យាងទៀតក្នុងការព្យាបាល។អ្នកអាចជ្រើសរើសវិធីដែលអ្នកគិតថាងាយស្រួលមកអនុវត្តបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចយកទឹកត្រជាក់លាយជាមួយទឹកដោះគោស្រស់ បន្ទាប់មកយកក្រដាសជូតមាត់មកជ្រលក់ហើយយកទៅបិទនៅក្រោមភ្នែក១៥នាទីជាការស្រេច។
- អ្នកអាចយកតែមួយកែវតូចទៅដាក់ក្នុងទូទឹកកកប្រហែល១៥នាទី បន្ទាប់មកយកសំលីទៅជ្រលក់ហើយយកទៅបិទនៅលើត្របកភ្នែកអ្នក។
- អ្នកអាចយកពងមាន់ទៅស្ងោរឱ្យឆ្អឹន បន្ទាប់មកបកសំបកចេញ ហើយយកកន្សែងមករុំពងមាន់ បន្ទាប់មកទៀតបិទភ្នែក ហើយយកមកលុញជុំវិញភ្នែក នោះក៏ជាវិធីម៉្យាងដែរ តែមិនអាចយកពងមាន់នេះមកបរិភោគទេ។
- អ្នកក៏អាចយកផ្លែប៉ោងមកចិតស្តើងៗ បន្ទាប់មកយកមកបិទលើភ្នែក១៥នាទី ទើបលាងចេញ ប៉ុន្តែមិនត្រូវយកផ្លែប៉ោងដែលបិទហើយមកពិសារទេ។
- អ្នកអាចយកដំឡូងបារាំងមកចិតសំបកចេញ បន្ទាប់មកយកវាទៅលាងទឹកឱ្យស្អាត ហើយចិតរាងក្រាស់បន្តិចប្រហែល២មីលីម៉ែត្រ បន្ទាប់មកទៀតយកមកបិទលើភ្នែកប្រហែល៥នាទីទើបលាងចេញ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)