តើអ្នកធ្លាប់ដឹងទេថាការដុសធ្មេញក៏ត្រូវមានរបៀបរបបដែរ?បើអ្នកដុសខុស វានឹងបំផ្លាញធ្មេញអ្នកដោយងាយជាមិនខានឡើយ។ដូចនេះតើមានវិធីអ្វីខ្លះដែលជាវិធីត្រឹមត្រូវក្នុងការដុសធ្មេញនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលត្រូវនឹងធ្មេញអ្នក។
- ត្រូវដុសថ្នមៗ មិនត្រូវប្រើកម្លាំងខ្លាំងទេ ព្រោះវានឹងបំផ្លាញធ្មេញអ្នកដោយងាយ។
- ការប្រើទឹកត្រជាក់ពេកមកដុសធ្មេញក៏មិនត្រូវដែរ ព្រោះវាអាចធ្វើឱ្យធ្មេញអ្នកប្រតិកម្មបាន។
- អ្នកត្រូវតែប្រើខ្សែររុសធ្មេញនៅពេលដែលដុសធ្មេញរួច ព្រោះបើអ្នកប្រើតែច្រាសដុសធ្មេញ វាមិនអាចសំអាតធ្មេញអ្នកបានស្អាតទេ។
- អ្នកត្រូវតែផ្លាស់ប្តូរច្រាសដុសធ្មេញរាល់៣ខែម្តង ព្រោះបើអ្នកមិនផ្លាស់ប្តូរ មេរោគផ្សេងៗនឹងជ្រាបចូលតាមសរសែអំបោះនៃច្រាស។
- អ្នកត្រូវតែដុសក្នុងរយៈពេលយូរ ដូចជាក្នុងរយៈពេល៣នាទី ទើបអាចសំអាតធ្មេញអ្នកឱ្យស្អាតល្អ។
- អ្នកត្រូវដុសពីលើចុះក្រោមទើបអាចសំអាតមេរោគផ្សេងៗចេញឱ្យអស់បាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)