ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីឃាតករលាក់មុខដែលធ្វើឲ្យអ្នកកើតមហារីកថ្លើម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលថ្លើមអ្នកធ្លាប់រលាក អ្នកគួរតែប្រយ័ត្ន ព្រោះការរលាកនេះ អាចធ្វើឲ្យប្រែជាមហារីកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែព្យាបាលឲ្យបានទាន់ពេលវេលា ទើបមិនធ្វើឲ្យជំងឺកាន់តែធ្ងន់ជាងនេះ។
- អ្នកមិនគួរញ៉ាំអាហារ និងទឹកដែលគ្មានអនាម័យឡើយ ព្រោះក្រោយពេលដែលអ្នកពិសារយូរទៅ នឹងអាចបំលែងជាកោសិកាមហារីកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីអនាម័យនៃម្ហូបអាហារ និងទឹក។
- នៅពេលដែលអ្នកញ៉ាំស្រាច្រើនកាលណា នោះអ្នកនឹងប្រឈមមុខនឹងមហារីកថ្លើមលឿនកាលនឹង។ ដូចនេះ បើអ្នកមិនចង់ឲ្យថ្លើមកើតមហារីក អ្នកគួរតែបញ្ឈប់ការញ៉ាំស្រាច្រើន ទើបថ្លើមអ្នកមានសុវត្ថិភាព។
- ជំងឺមហារីកថ្លើមនេះ ក៏អាចជាជំងឺតណពូជដែរ។ ដូចនេះ ប្រសិនជាមាននរណាម្នាក់ក្នុងផ្ទះអ្នកកើតជំងឺមួយនេះ អ្នកគួរតែពិនិត្យថ្លើមអ្នកឲ្យទៀងពេល ទើបអាចការពារ និងចៀសពីជំងឺមហារីកថ្លើមបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)