ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកមិនឲ្យជួបនឹងជំងឺមហារីក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែចេញញើសច្រើន ដោយអ្នកគួរតែហាត់ប្រាណ ទើបអាចបញ្ចេញញើសមកក្រៅ។ ញើសនេះជាប្រភពជាតិពុលដែលមានក្នុងខ្លួនអ្នក។ ដូចនេះ ក្រោយពេលដែលបញ្ចេញញើសរួច អ្នកនឹងមិនប្រឈមមុខនឹងជំងឺទាំងឡាយនោះទេ។
- អ្នកគួរតែញ៉ាំបន្លែឲ្យបានច្រើន ព្រោះបន្លែនេះ អាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ។ នៅពេលដែលប្រព័ន្ធការពាររាងកាយរឹងមាំ នោះជំងឺមហារីកមិនហ៊ានមកជិតអ្នកឡើយ។ បន្លែទាំងនេះ មានដូចជា ខ្ទឹមស ខ្ទឹមបារាំង ស្ពៃក្តោប ផ្កាខាត់ណា និងការ៉ុតជាដើម។ ជាពិសេស ផ្លែឈើក៏អ្នកគួរតែញ៉ាំផងដែរ ទើបអាចការពាររាងកាយអ្នកបានរឹងមាំ។
- អ្នកមិនគួរញ៉ាំសាច់ជ្រូក សាច់ពពែ និងសាច់គោច្រើនឡើយ ព្រោះក្រោយពេលដែលពិសាររួច អត្រានៃការកើតមហារីកគឺខ្ពស់ណាស់។ ដូចនេះ អ្នកគួរតែបរិភោគសាច់ត្រីឲ្យបានច្រើន ទើបល្អចំពោះសុខភាព។
- អ្នកគួរតែឈប់ជក់បារី ឈប់ញ៉ាំស្រា និងអាហារបំពង ព្រោះរបស់ទាំងនេះ អាចជួយអ្នកឲ្យជួបមហារីកយ៉ាងលឿនជាទីបំផុត។ ដូចនេះ អ្នកគួរតែប្រយ័ត្ន កុំប៉ះពាល់អាហារទាំងនេះឲ្យសោះ ទើបអាយុអ្នកអាចវែង ហើយគ្មានជំងឺអ្វីហ៊ានមកជិតនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)