មានមនុស្សមិនតិចទេដែលតែងតែមានការធុញថប់ក្នុងចិត្ត ការថប់បារម្ភ ធ្វើឱ្យហ៊ឹងត្រចៀកភ្លាមៗដោយគ្មានមូលហេតុ។ ហេតុការណ៍នេះធ្វើឱ្យមានការដកដង្ហើមញាប់ ពិបាក ញ័រដើមទ្រូង និងបែកញើសផង។ ការសិក្សាជាច្រើនបានបង្ហាញឱ្យដឹងថាមូលហេតុគឺមកពីកង្វះវីតាមីនបេ និងជាតិដែក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គេបានធ្វើការសិក្សាមួយលើមនុស្សចំនួន២១នាក់ ដែលឧស្សាហ៍មានបញ្ហាទាំងប៉ុន្មានខាងលើនេះ។ គេបានរកឃើញថា មូលហេតុគឺអ្នកទាំងអស់នោះមានកម្រិតជាតិដែកនិងវីតាមីនបេទាបខ្លាំងណាស់។
ដើម្បីព្យាបាលជំងឺនេះ អ្នកជំងឺត្រូវញ៉ាំចំណីអាហារដែលសម្បូរទៅដោយជាតិដែកនិងវីតាមីនបេឡើង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាតិដែកមានសម្បូរនៅក្នុង៖
- សាច់ក្រហម
- ត្រី
- សណ្តែក ផ្លែព័រ
- គ្រឿងទេស (រមៀត ខ្ញី សំបកឈើឯម)
- សូកូឡាខ្មៅ។
វីតាមីនបេសម្បូរនៅក្នុង៖
- សាច់លឿងនៃស៊ុត
- ហ្វ្រូម៉ាស យ៉ាអួរ
- ផ្លែឈើស្ងួត (គ្រាប់ធញ្ញជាតិ)
- ផ្លែឈើ (ផ្លែបឺរ ក្រូច ស្វាយ)
- បន្លែ (ដំឡូង ស្ពៃ។ល។)។
ប្រែសម្រួលដោយ ម៉ែន សេដ្ឋារតន៍