ជំងឺរលាកសួតគឺជាការបង្ករោគមួយប្រភេទដែលកើតឡើងទៅលើថង់សួតក្នុងសួត។ ការបង្ករោគនេះអាចធ្វើឲ្យក្អក ក្តៅខ្លួន គ្រុនញ៉ាក់ និងពិបាកដកដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ករណីខ្លះជាពិសេសទារកទើបនឹងកើត និងមនុស្សចាស់ ជំងឺរលាកសួតអាចជារឿងគម្រាមគំហែងដល់អាយុជីវិតបាន។ ដើម្បីជួយបង្ការជំងឺរលាកសួត យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រាកដថា វាពិតជាមិនអីទេសម្រាប់អ្នក។
- ចូរប្រាកដថា ក្មេងៗបានចាក់វ៉ាក់សាំងរួចហើយ ជាពិសេសបើសិនជាពួកគេស្ថិតក្នុងកន្លែងថែទាំកុមារ
- ចូរអនុវត្តអនាម័យឲ្យបានល្អ។ ចូរលាងសម្អាតដៃអ្នក ឬប្រើប្រាស់ទឹកលាងដៃមានជាតិអាលកុលជានិច្ច។
- មិនត្រូវជក់បារីឡើយ។ ការជក់បារីអាចបំផ្លាញដល់សមត្ថភាពសម្លាប់ការបង្ករោគបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរគេង ហាត់ប្រាណ និងញ៉ាំអាហារផ្តល់សុខភាពឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំង៕