ការទូរស័ព្ទទៅសុំជំនួយពីមិត្តភក្តិ ឬក្រុមគ្រួសារក្នុងករណីចាំបាច់អាចជាបទពិសោធន៍គួរឲ្យខ្លាចមួយ។ ប៉ុន្តែការដែលត្រៀមខ្លួនសម្រាប់ការសង្គ្រោះបន្ទាន់អាចជួយអ្នក និងមនុស្សដែលត្រូវការបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វីដែលគួរធ្វើ និមិនគួរធ្វើខណៈពេលកំពុងតែរងចាំឡានសង្គ្រោះបន្ទាន់៖
គួរធ្វើ៖
- ទូរស័ព្ទហើយប្រាប់ថា អ្នកនៅកន្លែងណា
- ចូរកុំបិទទូរស័ព្ទ ហើយធ្វើទៅតាមការណែនាំរបស់គាត់
- ចូររំងាប់អារម្មណ៍ និងធ្វើយ៉ាងណានៅក្នុងកន្លែងមានសុវត្ថិភាព
- ចូរប្រាប់អ្នកលើកទូរស័ព្ទអំពីអាការៈរបស់អ្នកដែលត្រូវការសង្គ្រោះ
- ចូរធ្វើការសង្កត់ទ្រូង និងផ្លុំផ្លូវដង្ហើមបើសិនជាអ្នកជំងឺមិនដកដង្ហើមទេ
- បើកធ្វើមុខចំហរឲ្យហើយដើម្បីក្រុមសង្គ្រោះអាចចូលមកសង្គ្រោះលឿន
មិនគួរធ្វើ៖
- មិនត្រូវលើកអ្នកជំងឺចូលឡានខ្លួនឯងហើយបើកទៅមន្ទីរពេទ្យដោយខ្លួនឯងឡើយ
- មិនត្រូវឲ្យអ្នកជំងឺលេបថ្នាំអ្វីទាំងអស់លុះត្រាតែមានការណែនាំពីគ្រូពេទ្យ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវផ្តល់អ្វីឲ្យអ្នកជំងឺញ៉ាំ ឬផឹកទាំងអស់លុះត្រាតែមានការអនុញ្ញាតិពីពេទ្យ៕