មនុស្សចាស់ៗស្ទើតែច្រើនជាងពាក់កណ្តាលហើយត្រូវការវិធីព្យាបាលការទល់លាមករបស់ពួកគេជាទៀងទាត់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះអាចដោយសារតែការកង្វះជាតិសរសៃក្នុងរបបអាហារ កង្វះការញ៉ាំទឹក រហូតដល់មិនព្រមទៅបន្ទោបង់នៅពេលមានអារម្មណ៍ចង់ហើយ ដែលជាហេតុនាំឲ្យកើតជាការទល់លាមកតែម្តង។ ខណៈពេលដែលថ្នាំបន្ទន់លាមកគឺជាមធ្យោបាយដ៏លឿនមួយក្នុងការដោះស្រាយ តែក៏មានវិធីព្យាបាលការទល់លាមកផ្សេងៗទៀតផងដែរ។ ខាងក្រោមនេះគឺជារបបអាហារ និងរបៀបរស់នៅដើម្បីគ្រប់គ្រងការទល់លាមក៖
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដោយមួយថ្ងៃគួរតែញ៉ាំពី ៤ ទៅ ៦កែវ។ កាត់បន្ថយការញ៉ាំកាហ្វេ និងភេសជ្ជៈមានជាតិហ្គាស។
- ចូរញ៉ាំជាតិសរសៃឲ្យបានច្រើន យ៉ាងហោចណាស់ ២៥ក្រាមជារៀងរាល់ថ្ងៃ។
- ចូរបន្ទោបង់ជាទៀងទាត់ និងរាល់ថ្ងៃ។ ក្រោយញ៉ាំអាហាររួចគឺជាពេលវេលាដ៏ល្អបំផុត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវប្រឹងជុះឡើយនៅពេលមិនទាន់ចេញ។ ចូរប្រើប្រាស់ថ្នាំបន្ទន់លាមកដើម្បីបន្ទោបង់កាន់តែស្រួលក្នុងករណីចាំបាច់៕