ការកកពណ៌ខ្មៅៗលើស្បែកអាចកើតឡើងដោយសារមូលហេតុជាច្រើន។ វាអាចដោយសារតែការមិនបានការពារពីពន្លឺព្រះអាទិត្យ កង្វះជីវជាតិ ឬប្រើប្រាស់ផលិតផលគីមីច្រើនលើស្បែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការកកពណ៌ខ្មៅៗលើស្បែកតែងតែកើតមានជាញឹកញាប់ ហើយក៏មានមនុស្សមិនតិចទេជួបបញ្ហានេះ។ ខណៈពេលដែលអ្នកត្រូវតែទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកបើសិនជាវាកើតឡើងធ្ងន់ធ្ងរ និងរាលដាលខ្លាំង វិធីព្យាបាលដោយខ្លួនឯងជាច្រើនក៏អាចមានប្រយោជន៍ និងគួរតែសាកល្បងបន្ថែមដែរ។ យ៉ាងណាមិញ ខណៈពេលដែលស្បែកទៅជាខ្មៅមានការយកចិត្តទុកដាក់ខ្លាំង តែបបូរមាត់ស្មៅវិញគឺមិនសូវមានអ្នកចាប់អារម្មណ៍ទេ។ វាក៏អាចដោយសារតែយើងប្រើវិធីបិតបាំងច្រើនលើបបូរមាត់ ជាពិសេសក្រែមលាបមាត់តែម្តង។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែជួបបញ្ហាបបូរមាត់ទៅជាខ្មៅបែបនេះ វិធីខាងក្រោមនេះអាចជួយបំបាត់បញ្ហានេះបានយ៉ាងលឿន៖
ប្រេងដូង
ប្រេងដូងគឺជាផលិតផលធម្មជាតិដ៏ល្អមួយសម្រាប់ស្បែកក្នុងរដូវរងារ។ ប្រេងដូងផ្ទុកទៅដោយជីវជាតិជាច្រើនដែលអាចជួយបំបាត់ភាពខ្មៅលើបបូរមាត់បាន។ ចូរប្រើប្រេងដូងជាក្រែមលាបមាត់។ ដើម្បីកាន់តែងាយស្រយល អ្នកអាចរម្ងាស់ប្រេងដូងនេះហើយចាក់វាចូលក្នុងកំប៉ុងតូចមួយ។ សម្រាប់រដូវងា ប្រេងដូងអាចទៅជាកកកបាន ខណៈពេលដែលរដូវក្តៅអ្នកអាចរក្សាវាទុកក្នុងទូរទឹកកក។
ខាតស្បែកដោយប្រើក្រូចឆ្មា និងស្ករ
គ្រប់គ្នាដឹងច្បាស់អំពីសមត្ថភាពជួយឲ្យស្បែកភ្លឺថ្លារបស់ក្រូចឆ្មា ហើយអ្នកក៏អាចប្រើវាដើម្បីព្យាបាលបបូរមាត់ដែលខ្មៅបានដែរ។ បបូរមាត់ខ្មៅបង្កឡើងដោយស្បែកងាប់ៗ និងស្ងួតដែលកកកុញគ្នាលើបបូរមាត់ ហើយស្ករអាចជម្រុះកាកសំណល់ទាំងនេះចេញបាន។ ចូរច្របាច់ទឹកក្រូចឆ្មាខ្លះ ហើយលាយជាមួយស្ករមួយស្លាបព្រាកាហ្វេ។ ចូរលាបវាលើបបូរមាត់ និងខាត់វាជារវង្វង់។ ចូរលាងសម្អាតជាមួយនឹងទឹកធម្មតា ហើយអ្នកនឹងឃើញភាពខុសគ្នារបស់វាហើយ។ ចូរប្រើប្រាស់វាជាទៀងទាត់ដើម្បីទទួលបានឥទ្ធិពលល្អបំផុត។
ប្រទាលកន្ទុយក្រពើ
ភាគច្រើនគ្រប់គ្នាដឹងហើយថា ប្រទាលកន្ទុយក្រពើអាចព្យាបាលបញ្ហាលើស្បែកបានទាំងអស់ដូចជា មុន កន្ទួលរមាស់ ស្បែកឡើងក្រហម ឬស្បែកទៅជាខ្មៅបាន។ និយាយរួមគ្មានអ្វីដែលប្រទាលកន្ទុយក្រពើមិនអាចព្យាបាលបានឡើយនៅពេលប្រើប្រាស់វាបានទៀងទាត់។ ចូរយកជែលនេះមកលាបពីលើបបូរមាត់ឬយកវាចេញពីដើមដោយផ្ទាល់ក៏បានបើសិនជាមាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រើប្រាស់ប្រទាលកន្ទុយក្រពើជាទៀងទាត់អាចជួយផ្តល់ភាពភ្លឺថ្លាដល់បបូរមាត់ និងស្បែកកាន់តែមានសុខភាពល្អ រលោង និងទន់ជាងមុន៕