ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យស្បែកអ្នកស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនថាអ្នកមានលាប ឬគ្មានលាបម្សៅទេ ក្រោយពេលដែលអ្នកត្រឡប់មកពីក្រៅវិញ អ្នកគួរតែសម្អាតស្បែកមុខអ្នកឲ្យស្អាត ព្រោះធូលីដីទាំងនោះនឹងបំផ្លាញស្បែកអ្នកយ៉ាងលឿនជាទីបំផុត នៅពេលដែលអ្នកមិនប្រយ័ត្ន។
- ស្បែកមុខ ក៏ដូចជារាងកាយដែរ ដោយត្រូវការជាតិទឹក ដើម្បីរស់។ ដូចនេះ អ្នកគួរតែប្រើគ្រឿងសម្អាងដែលអាចប៉ូវជាតិទឹកឲ្យស្បែកមុខអ្នក ការពារស្បែកមុខអ្នកឲ្យមានសំណើមជានិច្ច ទើបធ្វើឲ្យស្បែកមុខអ្នកស្អាតជានិច្ច។
- ការគេងរបស់អ្នកក៏សំខាន់ដែរ ដោយអ្នកគួរតែគេងឲ្យគ្រប់ ហើយគេងពីព្រលឹម។ ជាពិសេស សម្ពាធការងារទាំងឡាយគួរតែទម្លាក់ចោលនៅពេលដែលដល់ម៉ោងចូលគេង។ ការធ្វើបែបនេះ នឹងអាចជួយរក្សាស្បែកអ្នកឲ្យស្អាតខ្លាំង មិនងាយជ្រួញឡើយ។
- ស្បែកមុខរបស់អ្នកក៏ត្រូវការសារធាតុប្រូតេអ៊ីន ដើម្បីទ្រទ្រង់ដែរ។ ដូចនេះ អ្នកគួរតែពិសារអាហារដែលមានផ្ទុកប្រូតេអ៊ីន ដើម្បីសុខភាពស្បែករបស់អ្នក ទើបអាចការពារស្បែកអ្នកមិនឲ្យងាយចាស់មុនអាយុ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)