ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលបិតម៉ាសមុខរួច ធ្វើឲ្យមុខអ្នកស។ តើមានពេលណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនជាម៉ាសបិតមុខអ្នកជាប្រភេទម៉ាសដែលជួយឲ្យស្បែកមុខអ្នកស អ្នកគួរតែបិតម៉ោង១២ថ្ងៃត្រង់ ព្រោះក្នុងពេលនោះ ស្បែកមុខអ្នកកំពុងតែត្រូវការសារធាតុទឹកខ្លាំង។ ដូចនេះ នៅពេលដែលអ្នកបិតរួច ស្បែកមុខអ្នកនឹងអាចស្រូបយកសារធាតុទឹក និងសារធាតុទាំងឡាយដែលមានក្នុងម៉ាសនោះចូលទៅក្នុងស្បែកអស់។ ជាហេតុដែលធ្វើឲ្យមុខអ្នកអាចសបាន ព្រោះស្បែកមុខអ្នកស្រូបបានលឿន។ អ្នកអាចបិតចំនួន១០នាទីបានចំពោះអ្នកដែលមានស្បែកធម្មតា ប៉ុន្តែបើអ្នកជាបុគ្គលដែលមានស្បែកស្ងួត អ្នកអាចបិតលើស៥នាទីទៀត មិនគួរឲ្យលើស២០នាទីទេ ទើបមិនបំផ្លាញស្បែកអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)