ការពិនិត្យមើលរាងខ្លួនឯងនៅក្នុងកញ្ចក់ ឬលរខោនោះមិនមែនជាមធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថា អ្នកកំពុងតែស្ថិតក្នុងទម្ងន់មានសុខភាពល្អឬអត់ឡើយ។ ដើម្បីដឹងថាខ្លួនឯងស្ថិតក្នុងទម្ងន់ផ្តល់សុខភាពល្អឬអត់នោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ប្រើវិធីគិតលេខសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ Body-Mass Index (BMI)។ អ្នកក៏អាចប្រើវិធីនេះគិតតាមប្រព័ន្ធអ៊ីនធើណេតជាច្រើនផងដែរ។
  • ករណី BMI ពី ១៨.២៥ ទៅ ២៤.៩ មានន័យថា ទម្ងន់កំពុងតែមានសុខភាពល្អហើយ
  • ករណី BMI ពី ២៥ ទៅ ២៩.៩ គឺធាត់ហើយ ខណៈពេលដែល ចាប់ពី ៣០.០ឡើងទៅ គឺជាការធាត់ជ្រុល
  • ចូរវាស់រង្វាស់ចង្កេះជាមួយនឹងខ្សែម៉ែត្រ ដោយមិនបាច់ស្លៀកសម្លៀកបំពាក់ឡើយ។ ចូរដាក់ខ្សែម៉ែត្រនៅលើឆ្អឹងសន្លាក់ត្រគាកជុំវិញពោះ។
  • បុរសដែលមានរវង្វាស់ចង្កេះចាប់ពី ១០១.៦ សង់ទីម៉ែត្រចុះ ខណៈពេលដែលស្រ្តីមិនមានផ្ទៃពោះ ចាប់ពី ៩០សង់ទីម៉ែត្រចុះ គឺជារវង្វាស់មានសុខភាពល្អ៕