ការថែរក្សាស្បែកបានយ៉ាងល្អាចជួយកាត់បន្ថយការកើតមុន និងជួយកុំឲ្យកើតជាស្នាមផ្លែ ឬស្នាកស្នាមនៃការកើតមុនបាន។ ខាងក្រោមនេះគឺជាវិធីងាយៗដែលអ្នកអាចធ្វើបានដូចជា៖

  • លាងសម្អាតស្បែកដោយប្រុងប្រយ័ត្នចំនួនពីរដងក្នុងមួយថ្ងៃនិងក្រោយពេលដែលបែកញើសខ្លាំង
  • លាងសម្អាតស្បែកជាមួយនឹងផលិតផលសម្អាតស្បែកថ្នមៗ ចាប់ពីគល់សលក់រហូតដល់ចង្កា។ លាងសម្អាតវិញ និងចៀសវាងការប៉ះពាល់នឹងរបស់ដែលអាចរលាក
  • លាងសម្អាតសក់រាល់ថ្ងៃនិងញឹកញាប់បើសិនស្បែកចេញជាតិប្រេងច្រើន
  • មិនត្រូវញិចមុនឡើយ ព្រោះវាអាចនាំឲ្យមានស្នាមផ្លែ ឬស្នាកស្នាមបាន
  • ចូរថែរក្សាស្បែកកុំឲ្យមានការរលាកដោយសារពន្លឺព្រះអាទិត្យ។ ថ្នាំជំងឺមុនមួយចំនួនអាចធ្វើឲ្យស្បែកងាយនឹងរងការរលាកណាស់
  • ចូរស្វែងរកផលិតផលថែរក្សាស្បែកណាដែលល្អចំពោះស្បែក និងផលិតផលថែរក្សាសក់ផងដែរ
  • ចៀសវាងឧបករណ៍កីឡា កាបូបស្ពាយខាងក្រោយ និងរបស់ផ្សេងៗទៀតដែលតម្រូវឲ្យត្រដុសស្បែកច្រើន៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here