ប្រសិនជាអ្នកមិនចង់រស់នៅដោយនឿយហត់ក្នុងអាពាហ៍ពិពាហ៍ អ្នកមិនគួរធ្វើជានារី៣ប្រភេទខាងក្រោមនេះឡើយ។ តើមាននរណាខ្លះទៅ?

1.    អ្នកមិនគួរក្រោយពេលដែលរៀបការរួច ហើយក្លាយជាស្ត្រីម្នាក់ដែលសន្សំសំចៃខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យអ្នកមិនអាចទទួលបានសុភមង្គលបានឡើយ។ ដូចនេះ អ្នកគួរតែហ៊ានទិញរបស់ដែលអ្នកស្រឡាញ់ខ្លះ ហើយតែងខ្លួនខ្លះ ដើម្បីអាចការពារស្វាមីអ្នកបានជាប់។ ក្រោយពេលដែលអ្នកមិនសន្សំសំចៃខ្លាំង នោះអ្នកនឹងអាចរស់នៅដោយមានសុភមង្គល ដោយអាចការពារគ្រួសារអ្នកបានជាប់។

2.    អ្នកមិនគួរធ្វើជាប្រពន្ធដែលឧស្សាហ៍ខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យស្វាមីអ្នកខ្ចិលបាន ដោយធ្វើឲ្យអ្នកនឿយហត់ជាខ្លាំង។ ដូចនេះ អ្នកគួរតែទុកការងារខ្លះដល់ប្តីអ្នក ដើម្បីឲ្យអ្នកមានពេលសម្រាកខ្លះ ទើបអ្នកអាចទទួលបានសុភមង្គលពិតពីអាពាហ៍ពិពាហ៍របស់អ្នកបាន។

3.    ចុងក្រោយ អ្នកមិនគួរធ្វើជានារីដែលគិតច្រើន និងបារម្ភគ្រប់រឿងនោះទេ ព្រោះអាចធ្វើឲ្យអារម្មណ៍អ្នកមិនអាចនៅស្ងប់ឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកនឿយហត់ខ្លាំងណាស់។ ម្យ៉ាងទៀត ការគិតច្រើននេះ ក៏មិនអាចទទួលបានផលអ្វីមកវិញដែរ មានតែធ្វើឲ្យអ្នកកាន់តែស្មុគស្មាញតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែកុំធ្វើជានារី៣ប្រភេទនេះឲ្យសោះ ដើម្បីអ្នកអាចរស់នៅបានយ៉ាងសប្បាយរីករាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង