អ្នកគួរតែនាំកូនទៅកន្លែង៣នេះតាំងពីតូច ដើម្បីអប់រំគេឲ្យដើរផ្លូវត្រូវក្នុងពេលអនាគត។ តើមានកន្លែងណាខ្លះទៅ?

1.    អ្នកគួរតែនាំកូនទៅកន្លែងដែលមានសៀវភៅយ៉ាងច្រើន ដូចជាបណ្ណាគារ ឬបណ្ណាល័យជាដើម។ ការនាំកូនទៅកន្លែងដែលមានសៀវភៅនេះ ដើម្បីបណ្តុះបណ្តាលចំណង់ចំណូលចិត្តគេឲ្យស្រឡាញ់សៀវភៅ និងស្រឡាញ់ការអានតាំងពីតូច។ ដូចនេះ នៅពេលដែលគេធំឡើង គេនឹងមានចំណូលចិត្តក្នុងការអានសៀវភៅជាមិនខានឡើយ។

2.    អ្នកគួរតែនាំគេឡើងភ្នំ ដោយឲ្យគេស្គាល់នឹងការលំបាកខ្លះ ទើបគេអាចដឹងពីរស់ជាតិនៃការលំបាកនេះ។ ការធ្វើឲ្យគេភ្លក់រស់ជាតិលំបាកនេះ នឹងអាចជួយកូនឲ្យចេះតស៊ូក្នុងជីវិតនៅពេលដែលគេធំឡើង ព្រោះអ្នកមិនអាចនៅចិញ្ចឹមគេអស់មួយជីវិតឡើយ។ ដូចនេះ អ្នកគួរតែឲ្យគេស្គាល់ការលំបាកខ្លះ ទើបអាចបណ្តុះបណ្តាលគេឲ្យក្លាយជាបុគ្គលដែលជោគជ័យមួយរូបក្នុងពេលអនាគត។

3.    អ្នកគួរតែនាំគេទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីឲ្យគេមើលឃើញកុមារកំព្រាដែលគ្មានឪពុកម្តាយចិញ្ចឹមថែរក្សាថាតើរស់នៅក្នុងជីវភាពបែបណា។ ក្រោយពេលដែលគេមើលឃើញរួច គេនឹងអាចចេះគិត ហើយស្កប់ស្កល់នឹងអ្វីដែលគេកំពុងមាន។ ដូចនេះ គេនឹងមិនបំផ្លាញទ្រព្យសម្បត្តិអ្នកឡើយ គេនឹងចេះដើរក្នុងផ្លូវត្រូវ និងធ្វើជាកូនកត្តញ្ញូម្នាក់៕