ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ លាភអ្នកមិនសូវល្អឡើយ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះរបស់ផ្ទាល់ខ្លួនឲ្យបានខ្ពស់ ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំឆ្លូវ
ថ្ងៃនេះ អាចនឹងមានរឿងចៃដន្យកើតឡើងច្រើន ដូចនេះ អ្នកគួរតែត្រៀមចិត្តទុកជាមុន។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ២។
ឆ្នាំខាល
ថ្ងៃនេះ លាភអ្នកមិនសូវខ្ពស់ទេ ដោយអាចធ្វើឲ្យអ្នកអាចរងសម្ពាធធ្ងន់បាន។ ពណ៌សំណាង គឺពណ៌ត្នោតខ្ចី។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ អ្នកនឹងមានផ្កាយសំណាងជួយ ប៉ុន្តែទ្រព្យបែរជាអាចហូរចេញក្រៅទៅវិញ។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងមានកម្លាំងពេញខ្លួនក្នុងការប្រមូលទ្រព្យចូលឃ្លាំង។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នក្នុងការបណ្តាក់ទុន ព្រោះទ្រព្យអ្នកអាចហូរចេញដោយមិនដឹងខ្លួន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៤។
ឆ្នាំមមី
ថ្ងៃនេះ លាភអ្នកមិនសូវល្អទេ មិនត្រឹមតែមិនអាចចំណេញបានប្រាក់ ថែមទាំងអាចចេញក្រៅទៀតផង។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។
ឆ្នាំមមែ
ថ្ងៃនេះ អ្នកនឹងមានផ្កាយសំណាងជួយ ដូចនេះ ទ្រព្យដែលចូលមកក៏មិនទាបដែរ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំវក
ថ្ងៃនេះ ទ្រព្យអ្នកអាចជួបនឹងឧបសគ្គ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៧។
ឆ្នាំរកា
ថ្ងៃនេះ ទោះបីជាអ្នករំពឹងចង់ឲ្យទ្រព្យចូលមក ក៏ពិបាកដែរបើចិត្តអ្នកមិនស្ងប់។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំច
ថ្ងៃនេះ អ្នកមិនគួរអត្មានិយមពេកទេ ទើបអាចនាំទ្រព្យចូលមកបាន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃងងឹត។ លេខសំណាង គឺលេខ៣។
ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងអាចចាយលុយច្រលំបាន ដូចនេះ គួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។ លេខសំណាង គឺលេខ០៕