ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៦ខាងលើអាចទទួលបានក្នុងរយៈពេល១១ថ្ងៃខាងមុខ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ចាប់ពី១១ថ្ងៃខាងមុខនេះ អ្នកនឹងអាចដើរលើវិថីមួយដែលប្រកបដោយទ្រព្យ ដោយធ្វើឲ្យអ្នកអាចនាំទ្រព្យចូលឃ្លាំងយ៉ាងច្រើន។ រឿងដែលល្អបំផុតនោះគឺ អ្នកអាចឡើងឋានៈ និងប្រាក់ខែបានយ៉ាងងាយ។
ឆ្នាំមមី
១១ថ្ងៃខាងមុខ អ្នកនឹងមានអ្នកតាមជួយអ្នក ដោយធ្វើឲ្យការងារអ្នកអាចទទួលបានជោគជ័យខ្លាំង។ ដូចនេះ ឲ្យតែអ្នកចាប់ឱកាសឲ្យជាប់ នោះអ្នកនឹងអាចប្រមូលបានទ្រព្យដែលដាក់ក្នុងឃ្លាំងមិនអស់នោះទេ។
ឆ្នាំរកា
ទេវតាទ្រព្យកំពុងតែចុចឈ្មោះអ្នក ដើម្បីផ្តល់ទ្រព្យដល់អ្នកក្នុងរយៈពេល១១ថ្ងៃខាងមុខហើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបមិនរបូតចេញពីដៃអ្នក ដោយពិបាកនឹងមកវិញ។ ជាពិសេស ស្នេហាអ្នកក៏អាចជោគជ័យផងដែរ។
ឆ្នាំកុរ
លាភក្រៅនឹងអាចចូលមកក្នុងជីវិតអ្នកក្នុងរយៈពេល១១ថ្ងៃខាងមុខ។ ដូចនេះ អ្នកគួរតែចាប់ឱកាសឲ្យជាប់ ទើបអ្នកអាចក្លាយជាអ្នកមាន និងអាចបំពេញកិច្ចការបានយ៉ាងជោគជ័យ។ ជាហេតុដែលធ្វើឲ្យផលដែលអ្នកបានមិនទាបទេ។
ឆ្នាំឆ្លូវ
ក្នុងរយៈពេល១១ថ្ងៃខាងមុខ អ្នកនឹងមិនជួបនឹងឧបសគ្គទៀតទេ ដោយមានតែទ្រព្យទេដែលអាចចូលមកជិតខ្លួនអ្នក។ ដូចនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលមិនខ្វះខាតឡើយ ដោយអាចរស់នៅបានយ៉ាងសុខស្រួលជាមិនខាន។
ឆ្នាំជូត
ចាប់ពី១១ថ្ងៃខាងមុខនេះទៅ អ្នកនឹងអាចនាំផលធំចូលមកក្នុងជីវិតបាន ដោយធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកអាចល្បីខ្លាំង។ ដូចនេះ ទ្រព្យនឹងអាចរត់មករកអ្នកដោយខ្លួនឯង ហើយឈ្មោះជាអ្នកក្រក៏មិនស្ថិតលើខ្លួនអ្នកទៀតទេ៕