ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាទាំង៥ ដែលអាចប្រាប់អ្នកថា អ្នកនឹងអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកតស៊ូ និងព្យាយាមក្នុងការសិក្សា នោះអនាគតអ្នកនឹងមិនធម្មតាឡើយ។ អ្នកនឹងអាចផលិតបានលុយយ៉ាងច្រើន ព្រោះអ្នកមានចំណេះវិជ្ជាពេញខ្លួន ដែលជាស្ពានជួយនាំអ្នកឆ្លងទៅត្រើយម្ខាងទៀត ដែលធ្វើឲ្យអ្នកអាចរស់នៅក្នុងជីវភាពសុខស្រួលបាន។
2. នៅពេលដែលអ្នកចេះគិតពីខ្លួនឯង ដោយមានផែនការក្នុងជីវិតច្បាស់ អ្នកនឹងអាចធ្វើឲ្យឃ្លាំងទ្រព្យអ្នកកាន់តែធំបាន។ ដូចនេះ អ្នកនឹងមិនចាំបាច់បារម្ភ និងរស់នៅដោយភ័យខ្លាចនៅថ្ងៃក្រោយឡើយ។
3. អ្នកគួរតែពន្យារពេលនៃការសប្បាយ ដោយប្តូរមកជាការសន្សំលុយវិញ។ នៅពេលដែលអ្នកមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើជាដើមទុន នោះអ្នកនឹងអាចប្រើប្រាក់បង្កើតប្រាក់បាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចសប្បាយនៅពេលក្រោយ។
4. អ្នកគួរតែបង្កើតចំណង់លើប្រាក់ ទើបអ្នកអាចចំណេញបានប្រាក់ច្រើនចូលមក។ នៅពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកនឹងអាចប្រឹងអស់ពីសមត្ថភាពដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។
5. អ្នកគួរតែរៀនចេះជួយអ្នកដទៃ ព្រោះអ្នកនឹងអាចត្រូវបានគេជួយនៅថ្ងៃណាមួយជាមិនខានឡើយ ដោយអាចធ្វើឲ្យអ្នកជោគជ័យដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រើយុទ្ធសាស្ត្រទាំងឡាយខាងលើ ដើម្បីទទួលបានចំណូលខ្ពស់ក្នុងពេលអនាគត៕