ប្រសិនជាអ្នកចង់មានផ្ទៃពោះ អ្នកគួរតែជ្រើសរើសពេលដែលត្រូវ ទើបអាចកើតបានកូនដែលមានសុខភាពល្អ។ តើមានពេលណាខ្លះទៅ?

1.    អាយុរបស់បុរស និងស្ត្រីពិតជាសំខាន់ក្នុងការកំណត់សុខភាពរបស់កូនក្នុងផ្ទៃ។ ដូចនេះ អាយុរបស់បុរសគួរតែចាប់ពីអាយុ៣០ដល់៣៥ឆ្នាំ។ បើនារីវិញ គួរតែស្ថិតក្នុងចន្លោះ២៥ឆ្នាំ ដោយមិនគួរហួសពី២៨ឆ្នាំទេ។ នៅពេលដែលអ្នកអាចមានផ្ទៃពោះក្នុងរយៈពេលនេះ នោះកូនកើតមកនឹងអាចមានសុខភាពល្អខ្លាំង។

2.    នៅមុនពេលដែលអ្នកសម្រេចចិត្តចង់មានផ្ទៃពោះ អ្នកមិនគួររួមភេទច្រើនដងមុនរយៈពេលមានផ្ទៃពោះមួយខែឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនក្នុងការកាច់សម្បុក។

3.    អ្នកអាចជ្រើសរើសរយៈពេលត្រឹមត្រូវក្នុងការរួមភេទដើម្បីមានផ្ទៃពោះ ដោយអ្នកអាចគិតតាមរដ្តឈាមរដូវរបស់អ្នក។ រដ្តឈាមរដូវត្រូវបានចាប់ផ្តើមរាប់ចាប់ពីថ្ងៃទី១នៃការធ្លាក់ឈាមរដូវ។ ការបញ្ចេញមេជីវិតញីកើតមាននៅចន្លោះពាក់កណ្តាលនៃឈាមរដូវចំពោះវដ្តឈាមរដូវ២៨ថ្ងៃដែលគេហៅថាថ្ងៃបង្កកំណើត។ ដូចនេះ អ្នកអាចរួមភេទបាននៅចន្លោះពីថ្ងៃទី១០ ដល់ទី១៩នៃវដ្តឈាមរដូវ នោះអ្នកនឹងអាចងាយមានផ្ទៃពោះជាមិនខានឡើយ។

4.    អ្នកគួរតែជ្រើសរើសម៉ោងដែលត្រូវក្នុងការរួមភេទ ដោយអ្នកអាចរួមភេទចន្លោះពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ ព្រោះនេះជាពេលវេលាដែលអាចធ្វើឲ្យអ្នកទាំងពីរអាចឡើងដល់ចំណុចកំពូលបាន។ ដូចនេះ អ្នកនឹងអាចមានផ្ទៃពោះបានសម្រេច ថែមទាំងកើតបានកូនដែលមានសុខភាពល្អទៀតផង៕