យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្ត្រី​ដែល​ឈឺ​ក្បាល​បែប​ប្រកាំង​គឺ​ឱកាស​កើត​ជំងឺ​បេះដូង​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រឈមមុខ​របស់​ស្ត្រី​ម្នាក់ៗ​នៅតែ​មាន​តិចតួច​ដដែល ប៉ុន្តែ​ដោយសារ​តែ​ការឈឺ​ក្បាល​បែប​ប្រកាំង​គឺជា​រឿង​មួយ​កើតឡើង​ញឹកញាប់ ដូច្នេះ​វា​អាច​ជា​បញ្ហា​មួយ​ដែល​ត្រូវ​បារម្ភ​ចំពោះ​សុខភាព​សាធារណៈ​។

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​ស្ត្រី​ជនជាតិ​អាមេរិក​ប្រមាណ​ច្រើនជាង ១០០០០០​នាក់ ហើយក៏​បាន​រកឃើញថា អ្នក​ដែល​ប្រាប់ថា​ខ្លួន​មាន​ការឈឺ​ក្បាល​បែប​ប្រកាំ​គឺ​មាន​ការ​ប្រឈម​នឹង​ការ​មាន ឬ​ស្លាប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​បេះដូង​រហូតដល់ ៥០​ភាគរយ​។

​គ្រូពេទ្យ​ជាច្រើន​បានដឹងហើយថា ការឈឺ​ក្បាល​បែប​ប្រកាំង​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​ការឈឺ​ក្បាល​បែប​ល​មាន​ជាប់​ទាក់ទង​នឹង​ភ្នែក​តែ​ម្តង​។ ប៉ុន្តែ​យើង​មិន​បានដឹងថា តើ​ការឈឺ​ក្បាល​បែប​ប្រកាំង​នេះ​មាន​មូលហេតុ​ដោយ​ផ្ទាល់​ទាំងអស់​នេះ​ឬ​អត់​ឡើយ​។

​ថ្វី​បើ​ការ​ប្រឈម​ខ្ពស់​រហូតដ់ ៥០​ភាគរយ​នេះ​ស្តាប់​មើលទៅ​ច្រើន​ណាស់​ក៏​ដោយ តែ​អ្នក​គួរតែ​បញ្ចូល​នូវ​ការប្រឈមមុខ​ផ្សេង​ទៀត​ផង​។ វា​មាន​ស្ត្រី​ប្រមាណ ១,៥​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុងចំណោម​ស្ត្រី​ទាំងអស់​ដែល​ចូលរួម​សិក្សា ដូច្នេះ​ការកើនឡើង​រហូត​ដល់ ៥០​ភាគរយ​នេះ​អាច​មាន​ត្រឹមតែ​មួយ​ក្នុងចំណោម ៥០​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង