ប្រសិនជាអ្នកចង់ឲ្យក្លិនទឹកអប់អ្នករក្សាក្លិនបានយូរ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរបាញ់ទឹកអប់លើកន្លែងដែលងាយបែកញើសទេ ព្រោះអាចធ្វើឲ្យក្លិននោះឆាប់បាត់ណាស់ក្រោយពេលដែលអ្នកបែកញើសរួច។ ដូចនេះ អ្នកគួរតែបាញ់នៅក្រោយត្រចៀក ឬនៅកជាដើម ព្រោះវាជាកន្លែងដែលអាចជួយរក្សាក្លិនទឹកអប់អ្នកបានយូរ។

2.    អ្នកមិនគួរបាញ់ទឹកអប់លើកន្លែងតែមួយ ហើយបាញ់ច្រើនពេកឡើយ ដោយអ្នកអាចបាញ់ទៅលើកន្លែងផ្សេងគ្នា ទើបអាចធ្វើឲ្យក្លិននោះមិនងាយបាត់។

3.    អ្នកមិនគួរបាញ់ទឹកអប់លើអាវដែលមានពណ៌ខ្ចីឡើយ ព្រោះអាចធ្វើឲ្យទឹកអប់នោះអាចបន្សល់ទុកលើអាវអ្នក ដោយធ្វើឲ្យពណ៌នៃអាវនោះអាចប្រែប្រួលបាន។ ដូចនេះ អ្នកគួរតែប្រើទឹកអប់លើអាវដែលមានពណ៌ចាស់បានហើយ។

4.    ក្រោយពេលដែលអ្នកងូតទឹករួច អ្នកអាចបាញ់ទឹកអប់លើខ្លួនអ្នក ដើម្បីឲ្យក្លិននោះអាចរក្សាបានយូរ មិនងាយបាត់ឡើយ។

5.    អ្នកក៏អាចបាញ់ទឹកអប់ក្នុងបន្ទប់ដែរ ហើយវិលជុំវិញនោះ ដើម្បីឲ្យក្លិនទឹកអប់ជាប់លើខ្លួនអ្នកបានយូរ។ ដូចនេះ អ្នកអាចប្រើទឹកអប់តាមវិធីខាងលើ ដើម្បីឲ្យក្លិនបានជាប់យូរលើរាងកាយអ្នក៕