ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ ឲ្យតែអ្នកហ៊ានលះបង់កម្លាំងកាយ និងចិត្ត នោះអ្នកនឹងអាចទទួលបានផលខ្ពស់ចូលមកជាមិនខានឡើយ ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។

ឆ្នាំឆ្លូវ

ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយមានអ្នកជួយអ្នកឲ្យជោគជ័យខ្លាំង។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៩។

ឆ្នាំខាល

ថ្ងៃនេះ អ្នកនឹងមានអារម្មណ៍ថា អ្នកធ្វើអ្វីក៏អាចទទួលបានជោគជ័យដែរ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ២។

ឆ្នាំថោះ

ថ្ងៃនេះ បើអ្នកចង់ធ្វើការបណ្តាក់ទុន អ្នកនឹងអាចទទួលបានជោគជ័យ។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៣។

ឆ្នាំរោង

ថ្ងៃនេះ ទេវតាទ្រព្យនឹងចាប់ផ្តើមនាំទ្រព្យមកឲ្យអ្នកដល់ផ្ទះហើយ។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។ លេខសំណាង គឺលេខ៦។

ឆ្នាំម្សាញ់

ថ្ងៃនេះ ថ្វីត្បិតតែទ្រព្យអ្នកចូលច្រើន ប៉ុន្តែដកចុះដកឡើង គឺអស់តែម្តង។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៥។

ឆ្នាំមមី

ថ្ងៃនេះ អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងចំណាយទៅលើអ្វីមួយ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។ លេខសំណាង គឺលេខ៥។

ឆ្នាំមមែ

ថ្ងៃនេះ អារម្មណ៍អ្នកនឹងមិននៅលើខ្លួនទេ ដោយពិបាកបំពេញការងារបានសម្រេចណាស់។ ពណ៌សំណាង គឺពណ៌ប្រផេះងងឹត។ លេខសំណាង គឺលេខ៣។

ឆ្នាំវក

ថ្ងៃនេះ លាភអ្នកនឹងអាចឡើងជាលំដាប់ ដោយនាំតែទ្រព្យចូលមក។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំរកា

ថ្ងៃនេះ ឲ្យតែក្តាប់ឱកាសឲ្យជាប់ នោះអ្នកនឹងអាចទទួលបានផលមកវិញ។ ពណ៌សំណាង គឺពណ៌បៃតងខ្ចី។  លេខសំណាង គឺលេខ៥។

ឆ្នាំច

ថ្ងៃនេះ អ្នកអាចរកគ្នាដើម្បីធ្វើការបណ្តាក់ទុនបាន ព្រោះអាចសម្រេច។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។

ឆ្នាំកុរ

ថ្ងៃនេះ អ្នកមិនគួរប្រើអារម្មណ៍ដើម្បីបំពេញការងារនោះទេ ព្រោះអាចមុនបានសម្រេច។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤៕