ដើម្បីកំចាត់មេរោគចេញពីប្រអប់ដៃអស់ អ្នកគួរតែប្រាកដថា អ្នកកំពុងតែលាងសម្អាតដៃបានយ៉ាងស្អាតដែរ។ តាមក្បួនរបស់អង្គការសុខភាពពិភពលោក អ្នកគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរលាងដៃឲ្យសើមទាំងអស់សិន បន្ទាប់មកចូរយកលាបជាមួយសាប៊ូឲ្យពេញដៃទាំងអស់ទៀត។
- ចូរត្រដុសបាតដៃទៅវិញទៅមក បន្ទាប់មកចូរយកប្រអប់ដៃត្រដុសខ្នងដៃម្ខាងទៀត។
- ត្រដុសបាតដៃជាមួយនឹងចន្លោះម្រាមដៃនីមួយៗ
- ប្រើបាតដៃច្បាមដុសនៅលើម្រាមមេដៃម្ខាងទៀត ម្តងម្ខាង។
- ត្រដុសខ្នងម្រាមដៃម្ខាងលើបាតដៃម្ខាងទៀត ម្តងមួយៗ និងម្តងម្ខាងៗ
- លាងសម្អាតជាមួយទឹកស្អាត ហើយលើកដៃឡើងលើ ព្រមទាំងសម្ងួតជាមួយកន្សែងស្ងួត៕