រឿងចុងក្រោយបង្អោះដែលអ្នកចង់ធ្វើក្រោយពីវះកាត់រួចគឺរបួសមានការបង្ករោគតែម្តង។ ដូច្នេះការថែរក្សារបួសដែលវះកាត់រួច គឺពិតជារឿងសំខាន់បំផុតហើយ។ យ៉ាងណាមិញ ដើម្បីថែរក្សារបួសក្រោយវះកាត់ឲ្យល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យអំពីពេល និងភាពញឹកញាប់ដែលអ្នកគួរតែផ្លាស់ប្តូរបង់រុំបើសិនជាមាន។
  • ថែរក្សារបួសនោះឲ្យនៅស្ងួត និងចៀសវាងការប៉ះទឹករយៈពេលយ៉ាងហោចណាស់ ២៤ម៉ោង។ ចូរពិគ្រោះជាមួយគ្រូពេទ្យ ប៉ុន្តែក្រោយរយៈពេលមួយថ្ងៃដំបូង អ្នកគួរតែអាចលាងសម្អាតរបួសនោះថ្នមៗជាមួយសាប៊ូ និងទឹកបានហើយ
  • ក្រោយពីវះកាត់រួច ពី ៣ ថ្ងៃទៅបីសប្តាហ៍ ថ្នេរបួសគួរតែអាចកាត់ចោលបានហើយ។
  • ចូរកាត់បន្ថយការធ្វើចលនានៅជិតថ្នេឲ្យបានច្រើនតាមតែអាចធ្វើបាន ដើម្បីជម្រុញដល់ការជារបួស។ 
  • ចូរលាងសម្អាតដៃជានិច្ចមុនពេលប៉ះពាល់នឹងរបួសវះកាត់៕