ការព្យាបាលដោយបាញ់កាំរស្មី គឺដើម្បីជួយប្រឆាំងនឹងជំងឺមហារីក ប៉ុន្តែវាប្រហែលជាធ្វើឲ្យអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្តបាន។ យកល្អគួរតែព្យាយាមគេងឲ្យបានច្រើន ញ៉ាំអាហារផ្តល់សុខភាព និងអាហារមានតុល្យភាព ព្រមទាំងរស់នៅឲ្យមានសុខភាពល្អបំផុតតាមតែអាចធ្វើបានក្នុងពេលព្យាបាលបែបនេះ។ ដើម្បីថែរក្សាសុខភាពក្នុងពេលបាញ់កាំរស្មី គួរតែធ្វើដូចខាងក្រោមនេះ៖

  • គេងគ្រប់គ្រាន់៖ រឿងនេះប្រហែលជាត្រូវការគេងថ្ងៃផង ព្រោះការអស់កម្លាំងអាចជាផលរំខានដ៏សំខាន់មួយនៃការបាញ់កាំរស្មី ដែលអាចកើតឡើងយូររហូតដល់ ៦សប្តាហ៍ក្រោយពីព្យាបាលចប់
  • ចូរញ៉ាំអាហារផ្តល់សុខភាព និងមានតុល្យភាព៖ ចូរពិភាក្សារបបអាហាររបស់អ្នកជាមួយគ្រូពេទ្យ ជាពិសេសបើសិនជាអ្នកកំពុងតែមានផលរំខានដែលអាចធ្វើឲ្យកាន់តែពិបាកញ៉ាំ។ 
  • លាងសម្អាតស្បែកដែលរងការប៉ះពាល់ដោយកាំរស្មីជាមួយនឹងសាប៊ូកូនក្មេង៖ មិនត្រូវប្រើប្រាស់ផលិតផលណាស់ទាំងអស់ដើម្បីលាងសម្អាតស្បែកដោយមិនមានការអនុញ្ញាតិពីគ្រូពេទ្យ។
  • ចូរប្រាប់ដល់ក្រុមគ្រូពេទ្យអំពីថ្នាំទាំងអស់ដែលអ្នកបានប្រើផង៕