​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Sky News បានឲ្យដឹងថា ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​កាត់បន្ថយ​ករណី​កើត​ជំងឺ​មហារីក​ស្បូន​រហូតដល់ ២០០០០០​ករណី​ឯណោះ​។ យ៉ាងណាមិញ វា​គួរតែ​ត្រូវបាន​គេ​កត់សម្គាល់ថា វា​ករណី​ដែល​គេ​ប្រើ​សម្រាប់​បង្ការ​ក្នុង​រយៈពេល ១០​ឆ្នាំ​ប៉ុណ្ណោះ​។

​ដំណឹង​នេះ​បាន​តាមដាន​ទៅ​លើ​ការ​រំលឹក​ដ៏​គួរឲ្យ​ទុកចិត្ត​មួយ ហើយ​រកឃើញថា ស្ត្រី​ដែល​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត​កាន់តែ​យូរ ការ​ប្រឈម​នឹង​មហារីក​ស្បូន​កាន់តែ​ថយចុះ​។ ការថយចុះ​ការ​ប្រឈម​នេះ​មើល​ទៅ​គឺ​ច្រើនណាស់ តាមរយៈ​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​រយៈពេល ១០ ទៅ​១៥ ឆ្នាំ​ដែល​អាច​បន្ថយ​ការ​កើត​ជំងឺ​មហារីក​ស្បូន​បាន​ពាក់កណ្តាល​។ ឥទ្ធិពល​បែបនេះ​អាចមាន​យូរ​រហូតដល់ ៣០​ឆ្នាំ​ក្រោយ​ពី​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ត្រូវ​បាន​ឈប់​។

​អ្នកស្រាវជ្រាវ​បាន​យក​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន ៣៦​ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ច្រើនជាង ១៤០០០០​នាក់​ឯណោះ​។ វា​មាន​គោលដៅ​ក្នុង​ការប្រៀបធៀប​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​កាលពី​ពេលមុនៗ​លើ​ស្ត្រី​ដែលមាន និង​គ្មាន​មហារីក​ស្បូន​។ លទ្ធផល​វិញ​គឺ​មិន​ទាក់ទង​នឹង​ថ្នាំ​ពន្យា​កំណើត​ដែល​មាន​តែ Progesterone ទេ​។

​លទ្ធផល​បាន​បង្ហាញថា ការការពារ​ពី​ជំងឺមហារីក​ស្បូន​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ស្ត្រី​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ក្នុង​ឆ្នាំ ១៩៦០ ៧០ និង ៨០ ដោយ​ថ្នាំ​ពន្យា​កំណើត​នោះ​មាន​អ័រម៉ូន​អេ​ស្ត្រូជែន​ខ្ពស់​។

​ការរកឃើញ​នេះ​មិនមែន​ជា​រឿង​ថ្មី​ឡើយ​។ ថ្នាំ​គ្រាប់​ពន្យា​កំណើត​ត្រូវបាន​គេ​សម្គាល់​ដឹង​រួចមកហើយ​ថា​អាច​បន្ថយ​ការ​កើត​ជំងឺ​មហារីក​ស្បូន​បាន ប៉ុន្តែ​ការសិក្សា​នេះ​បាន​ប្រមូលផ្តុំ​នូវ​អំណះអំណាង​ដើម្បី​បង្ហាញ​នូវ​ទំនាក់ទំនង​ដ៏​ធំ​មួយ​។ ជំងឺមហារីក​ស្បូន​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ និង​ធ្វើឲ្យ​ហូរ​ឈាម​តាម​ទ្វារមាស​មិន​ធម្មតា ដែល​ជា​អាការៈ​ញឹកញាប់​បំផុត​របស់​វា​។

​ថ្នាំ​គ្រាប់​ពន្យា​កំណើត​មាន​អាច​ផ្តល់​នូវ​រឿង​ជាច្រើន ដោយ​មិន​គ្រាន់តែ​ជា​ប្រភេទ​អ័រម៉ូន​ទេ​។ រាល់​ថ្នាំ​នី​មួយៗ​សុទ្ធតែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​រៀងៗ​ខ្លួន ហើយ​បើសិនជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ពន្យា​កំណើត អ្នក​គួរតែ​ជ្រើសរើស​ប្រភេទ​ណាមួយ​ដែល​ស័ក្តិសម​នឹង​អ្នក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង