នៅពេលដែលមានស្នាមអ៊ុចខ្មៅលើមុខ ក្រៅពីប្រើរូបមន្តដែលយើងខ្ញុំបានប្រាប់អ្នកពីមុន អ្នកអាចប្រើទឹកមកជួយអ្នកក្នុងការបំបាត់វាបាន។ ដូចនេះតើគួរតែប្រើទឹកបែបណាទៅទើបអាចបំបាត់វាបាននោះ?

ឆ្លងកាត់រយៈពេលមួយយប់នៃការគេង រាងកាយអ្នកនឹងអាចផ្ទុកទៅដោយជាតិពុលជាច្រើនដែលមិនអាចបញ្ចេញមកក្រៅ ជាហេតុដែលអាចបំផ្លាញស្បែក និងសុខភាពអ្នកយ៉ាងងាយ។ វាអាចធ្វើឲ្យស្បែកមានស្នាមអ៊ុចខ្មៅក៏មានដែរ។ ដូចនេះអ្នកអាចញ៉ាំទឹកមួយកែវដែលជាទឹកធម្មតា ដោយមិនចាំបាច់លាយជាមួយក្រូចឆ្មារ ឬទឹកឃ្មុំនោះទេ នោះវានឹងជួយជម្រះជាតិពុលទាំងឡាយចេញពីរាងកាយអ្នកឲ្យអស់តាមរយៈការបត់ជើង នោះស្បែកមុខអ្នកនឹងអាចកាត់បន្ថយស្នាមអ៊ុចខ្មៅបានខ្លះក្រោយពេលដែលអ្នកព្យាយាមញ៉ាំទឹកមួយកែវក្រោយពីក្រោកពីគេងនៅពេលព្រឹក។ វាមិនត្រឹមតែជួយស្បែកអ្នកឲ្យស្អាតនោះទេ ថែមទាំងអាចជួយអ្នកឲ្យមានសុខភាពល្អទៀតផង៕