ដើម្បីបង្កើនជំនឿចិត្តអ្នកឲ្យបានខ្ពស់ អ្នកគួរតែអនុវត្តតាមវិធីទាំង៨ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែរំលឹកខ្លួនឯងថា ត្រូវដើរដោយសម្លឹងទៅមុខ ហើយដើរដោយពើងទ្រូង មិនគួរឱនក្បាលចុះក្រោមឡើយ ទើបធ្វើឲ្យអ្នកមានជំនឿចិត្តលើខ្លួនអ្នក មិនមើលស្រាលខ្លួនឯង។
2. អ្នកគួរតែដើរឲ្យត្រង់ ទើបអ្នកមានអារម្មណ៍ និងកម្លាំងពេញខ្លួន ដើម្បីបង្កើនជំនឿចិត្តរបស់ខ្លួនឲ្យកាន់តែខ្ពស់។
3. អ្នកមិនគួរដើរទៅណាដោយលាក់លាមឡើយ ដោយគួរតែដើរឲ្យដឹងគោលដៅ ទើបអ្នកអាចផ្តល់ជំនឿចិត្តដល់អ្នក ធ្វើឲ្យអ្នកក្លាយជាបុគ្គលដែលរឹងមាំម្នាក់។
4. នៅពេលដែលអ្នកចាប់ដៃជាមួយនរណាម្នាក់ អ្នកគួរតែចាប់ដោយមានកម្លាំង ទើបអាចបង្ហាញពីជំនឿចិត្តរបស់អ្នក។ ដូចនេះ អ្នកដែលចាប់ដៃអ្នក នឹងអាចទុកចិត្តលើអ្នកបានតាមរយៈនេះ។
5. អ្នកគួរតែតែងខ្លួនឲ្យមានរបៀបរៀបរយ ព្រោះការតែងខ្លួននេះ ក៏ជាកត្តាមួយដែលជម្រុញឲ្យអ្នកមានជំនឿចិត្តខ្ពស់ចំពោះខ្លួនឯងផងដែរ។ ដូចនេះ អ្នកមិនគួរស្លៀកពាក់ដោយខោមិនខោ អាវមិនអាវនោះទេ ព្រោះអាចធ្វើឲ្យអ្នកដទៃមើលស្រាលអ្នកបាន ថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តទៀតផង។
6. អ្នកគួរតែរក្សាស្នាមញញឹមលើមុខអ្នកជានិច្ច ព្រោះស្នាមញញឹមមួយនេះ អាចជួយអ្នកឲ្យមានជំនឿចិត្តពេញខ្លួនតែម្តង ថែមទាំងអាចធ្វើឲ្យអ្នកដទៃមើលឃើញជំនឿចិត្តអ្នកផងដែរ។
7. នៅពេលដែលអ្នកនិយាយជាមួយអ្នកដទៃ អ្នកមិនគួរលូកដៃចូលហោប៉ាវឡើយ ព្រោះវាជាការបង្ហាញថាអ្នកមិនមានជំនឿចិត្តលើខ្លួន។ ដូចនេះ អ្នកគួរតែដាក់ដៃនៅក្រៅ ដើម្បីបង្ហាញពីជំនឿចិត្តអ្នក។
8. ដៃជើងអ្នកមិនគួរអន្ទះសារទេ នៅពេលដែលនិយាយជាមួយនរណាម្នាក់ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែគ្មានជំនឿចិត្តចំពោះខ្លួន។ ដូចនេះ បើអ្នកចង់បង្កើនជំនឿចិត្ត អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីជួយអ្នកឲ្យមានជំនឿចិត្តលើខ្លួនឯង៕