ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកក្រោយពេលដែលអ្នកធ្វើរឿងស្តាយក្រោយរួច។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកអាចចាប់ផ្តើមរកឬសគល់នៃរឿងស្តាយក្រោយនោះ។ ក្រោយមកអ្នកគួរតែរកឲ្យឃើញពីការសម្រេចចិត្តដែលធ្វើឲ្យអ្នកស្តាយក្រោយនៅពេលនេះ។
2. បន្ទាប់មក អ្នកគួរតែធ្វើយ៉ាងណាឲ្យអ្នកអាចដើរចេញពីរឿងស្តាយក្រោយនោះ ដោយគួរតែកែប្រែអារម្មណ៍អ្នកកុំឲ្យគិតធ្ងន់ពេកទៅលើរឿងស្តាយក្រោយដែលអ្នកបានធ្វើរួច។ ទោះអ្នកគិតច្រើនក៏មិនអាចត្រឡប់ទៅកែប្រែអ្វីដែរ។ ដូចនេះ អ្នកគួរតែគិតវិធីដើម្បីស្រោតស្រង់ឡើងវិញ។ ប៉ុន្តែ អ្នកមិនគួរបំភ្លេចទាំងស្រុងលើរឿងស្តាយក្រោយនោះទេ ព្រោះរឿងនេះ អាចជួយរំលឹកអ្នកកុំឲ្យធ្វើការសម្រេចចិត្តបែបនេះទៀត។
3. នៅពេលដែលអ្នកប្រឈមមុខនឹងការសម្រេចចិត្តម្តងទៀត អ្នកគួរតែពិចារណាឲ្យបានច្បាស់ ហើយគិតរឿងពីមុនឡើងវិញ ដើម្បីអាចគេចផុតពីការសម្រេចចិត្តខុសម្តងទៀត ដែលធ្វើឲ្យអ្នកកាន់តែស្តាយក្រោយទៀត។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ ដើម្បីចៀសពីការសម្រេចចិត្តដែលខុសបន្តទៀត៕