យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា ការ​ដែល​មាន​ទម្លាប់​គេង​មិន​ទៀងទាត់​មាន​ជាប់​ទាក់ទង​នឹង​ការកើនឡើង​ជំងឺមហារីក​សុដន់​លើ​ការ​ធ្វើ​តេស្ត​ចំពោះ​សត្វ​កណ្តុរ​។ អ្នកវិទ្យាសាស្ត្រ​មាន​ការបារម្ភ​ទៅលើ​ឥទ្ធិពល​ស្រដៀង​គ្នា​មួយ​ដែល​អាច​កើតឡើង​លើ​ស្ត្រី​ដែល​កំពុងតែ​ធ្វើការ​វេន​យប់​ដែរ​។

​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​កណ្តុរ​ដែល​គេ​បាន​កែប្រែ​ហ្សែ​ន​ទៅ​ជា​ងាយ​កើត​ជំងឺ​មហារីក​សុដន់​។ ពួក​វា​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ពន្លឺ​វិលជុំ​ធម្មតា ១២​ម៉ោង និង ការ​វិលជុំ​១២​ម៉ោង​ពេលយប់​។ គេ​បាន​រកឃើញថា កណ្តុរ​ក្នុង​ក្រុម​ង​ដែល​ស្ថិត​ក្នុង​វេន​យប់​ឡើង​ទម្ងន់ ហើយ​ក៏​ឆាប់​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។

​ការរកឃើញ​ទាំងនេះ​កើត​ឡើង​ដើម្បី​គាំទ្រ​ការស្រាវជ្រាវ​មុនៗ​ដែល​ណែនាំ​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ការធ្វើ​ការងារ​វេន​យប់ និង​ជំងឺមហារីក​សុដន់ ដែល​គេ​បាន​ពិភាក្សា​គ្នា​ក្នុង​ឆ្នាំ ២០១២ និង​២០១៣​។ ការស្រាវជ្រាវ​បន្ថែម​ទៅលើ​មនុស្ស​នឹង​ត្រូវការ​ធ្វើ​ដើម្បី​កំណត់​ថា តើ​ការធ្វើ​ការងារ​វេន​យប់​ពិតជា​ធ្វើឲ្យ​ប្រឈម​កាន់ទែ​ខ្ពស់ និង​ធ្វើ​ដូចម្តេច​ទើប​អាច​បន្ថយ​មក​តិច​បំផុត​វិញ​។

​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសិក្សា​ហួស​ពី​ការណែនាំ​ថា ស្ត្រី​ដែល​គេ​ដឹងថា​មាន​ការត្រៀមខ្លួន​កើត​ជំងឺមហារីក​សុដន់ (​ដូចជា​មាន​ការ​បំបែក​ហ្សែ​ន​ដែល​ជាប់​ទាក់ទង​នឹង​មហារីក​សុដន់​) គួរតែ​ចៀសវាង​ការធ្វើការ​វេន​យប់​។ ប៉ុន្តែ​តាម​ជាក់ស្តែង មិន​មាន​មនុស្ស​ណា​ម្នាក់​ដែល​ជ្រើសរើស​ការធ្វើការ​ពេលយប់​ឡើយ​ជា​ពិសេស​អ្នក​ដែល​រស់នៅ​បែប​ទាន់សម័យ​។

​បើសិនជា​អ្នកធ្វើការ​វេន​យប់​មែណ អ្នក​អាច​កាត់បន្ថយ​ការប្រឈមមុខ​នេះ​វិញ​បាន​តាមរយៈ​ការឈប់​ជក់បារី រក្សា​ទម្ងន់​ឲ្យនៅ​មាន​សុខភាព​ល្អ ញ៉ាំ​អាហារ​មាន​តុល្យភាព​និង​ផ្តល់​សុខភាព ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ហាត់ប្រាណ​ជា​ទៀងទាត់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង