ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៥ដែលអ្នកមិនគួរទ្រាំក្នុងរឿងស្នេហា។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលបុរសម្នាក់កុហកអ្នកម្តងហើយម្តងទៀត អ្នកមិនគួរទ្រាំនៅជាមួយគេឡើយ ព្រោះមនោសញ្ចេតនាមួយនេះ មិនអាចធ្វើឲ្យអ្នកទទួលបានសុភមង្គលពិតឡើយ មានតែធ្វើឲ្យបុរសកាន់តែបានចិត្ត ហើយធ្វើបាបអ្នកតែប៉ុណ្ណោះ។

2.    អ្នកមិនគួរទ្រាំនឹងការវាយដំច្រំធាក់របស់មនុស្សប្រុសឡើយ ព្រោះបុរសបែបនេះ មិនអាចផ្តល់សុភមង្គលឲ្យអ្នកទេ មានតែធ្វើបាបចិត្ត និងរាងកាយអ្នកតែប៉ុណ្ណោះ។

3.    នៅពេលដែលគេតែងតែមិនខ្វាយខ្វល់នឹងអ្នក ហើយទុកអ្នកចោល ដោយមិនបារម្ភ មិនអើពើ អ្នកមិនគួរទ្រាំនៅជាមួយគេទៀតទេ ព្រោះចិត្តគេមិននៅលើអ្នកទៀតឡើយ។ ដូចនេះ អ្នកគួរតែដើរចេញ ទើបអ្នកអាចទទួលបានភាពសប្បាយរីករាយពិតប្រាកដ។

4.    បុរសដែលមានចរិតឆាប់ឆេវឆាវ ឆាប់មួលម៉ៅ ក៏អ្នកមិនគួរនៅជាមួយដែរ ព្រោះមនុស្សប្រុសប្រភេទនេះ នៅជាមួយគេ ប្រៀបដូចនៅជាមួយភ្លើង ដោយអាចឆេះគ្រប់ពេល។ ដូចនេះ បើអ្នកមិនចង់ប្រទះនឹងគ្រោះថ្នាក់ អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីបុរសបែបនេះ។

5.    នៅពេលដែលគេមិនចេះគោរពអ្នក និងគ្រួសារ អ្នកមិនគួរបន្តទ្រាំនឹងទង្វើមួយនេះទេ ព្រោះវាអាចធ្វើឲ្យបុរសម្នាក់នោះកាន់តែមើលងាយអ្នក។ ដូចនេះ អ្នកមិនគួរទ្រាំនឹងទង្វើនេះទេ ទើបខ្លួនអ្នកមានតម្លៃគ្រប់គ្រាន់នៅមុខគេ៕