ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងូតទឹកដែលអ្នកមិនគួរអនុវត្ត ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកងូតទឹក អ្នកមិនគួរប្រើកម្លាំងខ្លាំងក្នុងការដុសខ្លួនទេ ព្រោះអាចធ្វើឲ្យស្បែកអ្នកខូចបាន ដោយធ្វើឲ្យស្បែកអ្នកគ្មានសំណើមឡើយ។ ម្យ៉ាងទៀត ប្រព័ន្ធការពារស្បែកអ្នកក៏អាចធ្លាក់ចុះដែរ ដោយងាយធ្វើឲ្យស្បែកអ្នកកើតមានបញ្ហាណាស់។
2. អ្នកមិនគួរងូតទឹកយូរពេកនោះទេ ព្រោះអាចធ្វើឲ្យស្បែកអ្នកប្រែជាស្ងួត។ ជាពិសេស វានឹងអាចធ្វើឲ្យសរសៃឈាមបើកធំ ដោយអាចធ្វើឲ្យអ្នកអាចកើតមានអាការៈវិលមុខ ឬថប់ដង្ហើមជាដើម។
3. អ្នកមិនគួរប្រើសាប៊ូច្រើនក្នុងការសម្អាតរាងកាយនោះទេ ព្រោះវាអាចធ្វើឲ្យស្បែកអ្នករមាស់ ស្ងួតជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រើសាប៊ូតិចបានហើយ ទើបអាចសម្អាតខ្លួនអ្នកបានស្អាត ថែមទាំងមិនប៉ះពាល់ដល់ស្បែកអ្នកទៀតផង។
4. អ្នកមិនគួរងូតទឹកមុនពេលពិសារអាហារពេលព្រឹកនោះទេ ព្រោះបើអ្នកងូតទឹកក្តៅមុនញ៉ាំអាហារពេលព្រឹក អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកធ្លាក់ចុះ ថែមទាំងអាចធ្វើឲ្យឈាមមិនអាចដើរគ្រប់ដល់ខួរក្បាល ដោយអាចធ្វើឲ្យអ្នកវិលមុខជាដើម។ ដូចនេះ អ្នកគួរតែងូតទឹកក្រោយបរិភោគអាហារពេលព្រឹកចំនួនកន្លះម៉ោង
5. អ្នកមិនគួរងូតទឹកភ្លាមក្រោយពេលដែលញ៉ាំបាយឆ្អែតនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នកមិនអាចរំលាយអាហារបានល្អ។ ជាពិសេស ក្រោយពេលដែលអ្នកញ៉ាំស្រារួច អ្នកក៏មិនគួរងូតទឹកភ្លាមដែរ ព្រោះអាចធ្វើឲ្យឈាមអ្នកធ្លាក់ចុះ ថែមទាំងអាចធ្វើឲ្យអ្នកអស់កម្លាំង ដោយអាចធ្វើឲ្យប៉ះពាល់ដល់បេះដូងទៀតផង។
6. អ្នកក៏មិនគួរងូតទឹកមុនពេលចូលគេងដែរ ព្រោះអាចធ្វើឲ្យអ្នកពិបាកនឹងគេងលក់ណាស់។
7. ក្រោយពេលដែលអ្នកទើបតែហាត់ប្រាណរួច អ្នកមិនគួរងូតទឹកនោះទេ ព្រោះអាចធ្វើឲ្យឈាមមិនអាចដើរដល់ខួរក្បាល និងបេះដូងអ្នក ដោយធ្វើឲ្យអ្នកងាយវិលមុខខ្លាំងណាស់៕