តើមានរបស់អ្វីខ្លះដែលពិសារច្រើន ហើយអាចបំផ្លាញស្បែកអ្នកដោយអ្នកមិនដឹងខ្លួននោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- Blue cheeseគឺជាអាហារដែលអាចបំផ្លាញស្បែកអ្នកដោយងាយ។ ដូចនេះ មិនថាឆ្ងាញ់យ៉ាងណាទេ អ្នកគួរតែកុំពិសារឲ្យសោះ។
- អ្នកមិនត្រូវពិសារឳឡឹកច្រើនទេ ព្រោះវាជាផ្លែឈើដែលមានជាតិស្ករខ្ពស់។ ជាហេតុធ្វើឱ្យមុខអ្នកងាយកើតមុនខ្លាំងណាស់ ហើយពិបាកនឹងក្រាបទៅវិញជាទីបំផុត។
- អ្នកមិនត្រូវបរិភោគផលិតផលដែលធ្វើពីទឹកដោះគោច្រើនទេ ព្រោះវាក៏ជាមូលហេតុដែលធ្វើឱ្យអ្នកកើតមុនដែរ។
- អ្នកមិនត្រូវបរិភោគសាច់ច្រើនទេ ព្រោះវាអាចធ្វើឱ្យកោសិកាស្បែកលូតលាស់មិនបានល្អ។
- អ្នកមិនត្រូវផឹកស្រាទេ ព្រោះវាអាចធ្វើឱ្យស្បែកអ្នកស្ងួត មានស្នាមជ្រួញជាដើម។ ដូចនេះ អាហារទាំងនេះអ្នកគួរតែប្រយ័ត្នក្នុងការបរិភោគ ទើបមិនធ្វើឲ្យស្បែកអ្នកខូចយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)