នរណាដែលមិនចង់មានធ្មេញសស្អាតគ្មានពណ៌លឿង? ទោះជាផលិតផលធ្វើឱ្យធ្មេញសមានដាក់លក់មិនខ្វះពេញទីផ្សារក៏ដោយ ប៉ុន្តែភាគច្រើននៃផលិតផលទាំងនោះអាចជះឥទ្ធិពលវិជ្ជមានគួរឱ្យបារម្ភ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ប្រសិនបើអ្នកចង់បានធ្មេញសស្អាតគួរឲ្យទាក់ទាញដោយមិនចាប់បាច់ចំណាយប្រាក់អស់ច្រើន ហើយមិនប៉ះពាល់អ្វីចំពោះសុខភាពនោះ ចូរសាកល្បងរូបមន្តតាមបែបធម្មជាតិដែលវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងខាងក្រោមនេះ ៖

១. ម្ស៉ៅ Baking soda និងអំបិល

រូបមន្តនេះមិនត្រឹមតែជួយធ្វើអោយធ្មេញសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់កំណកកំបោរជាប់ធ្មេញផងដែរ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រាបាយ ជាមួយអំបិលមួយច្បិចដៃ ហើយដាក់ល្បាយនេះលើច្រាសដុសធ្មេញ រួចចាប់ផ្ដើមដុសសម្អាតធ្មេញរបស់អ្នកជាមួយល្បាយនេះដូចធម្មតាជាការស្រេច។ ទោះជាយ៉ាងណាមិនត្រូវដុសសម្អាតធ្មេញជាមួយម្ស៉ៅ baking soda លើសពី ១ ដង ក្នុងមួយសប្តាហ៍ឡើយព្រោះវាអាចបណ្ដាលឱ្យខូចកាចាធ្មេញ។

២. ម្ស៉ៅ Baking Soda និងប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ Baking soda ៨ ស្លាបព្រាកាហ្វេនិងប្រេងដូងសុទ្ធ ៨ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ សឹមប្រើប្រាស់ជាថ្នាំដុសធ្មេញដូចពេលធម្មតា។

៣. ឈប់ជក់បារី

ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យកើតមានការរលាកនិងឈឺមាត់ ធ្មេញប្រែជាលឿង ហើយធ្វើឲ្យមានខ្យល់ដង្ហើមមិនល្អថែមទៀត។ និយាយឱ្យខ្លីទៅ ការជក់បារី គឺផ្ដល់ផលប៉ះពាល់ដល់អនាម័យសុខភាពមាត់ធ្មេញគួរឱ្យព្រួយបារម្ភ។ ទោះជាយ៉ាងណាផលវិបាកភាគច្រើននៃបញ្ហាសុខភាពមាត់ធ្មេញដូចជា ធ្មេញលឿង ព្រមទាំងខ្យល់ដង្ហើមមិនល្អនឹងបាត់ទៅវិញភ្លាមៗបន្ទាប់ពីអ្នកឈប់ជក់បារី។ ការឈប់ជក់បារីក៏ជួយការពារអ្នកពីជំងឺអញ្ចាញធ្មេញផងដែរ។

៤. ទទួលទានបន្លែផ្លែឈើមានផ្ទុកជាតិទឹកខ្ពស់

ការទទួលទានបន្លែនិងផ្លែឈើស្រស់ៗដែលមានផ្ទុកជាតិទឹកខ្ពស់អាចជួយរក្សាសុខភាពធ្មេញបានយ៉ាងប្រសើរ។ ជាតិទឹកជួយសម្អាតធ្មេញនិងកំណកកំបោរ ក៏ដូចជាបាក់តេរីដែលនាំឱ្យធ្មេញលឿងផងដែរ។ ការទំពារបន្លែផ្លែឈើស្រួយៗក្រោយពេលអាហារជួយបង្កើនការផលិតទឹកមាត់ដែលជួយកម្ចាត់កំទេចកំទីជាប់ធ្មេញនិងជាតិអាស៊ីតគ្រោះថ្នាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង