​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ​បាន​ជឿជាក់ថា ពួកគេ​បាន​ឆ្លើយ​នូវ​សំណួរ​ដែល​គេ​បាន​តស៊ូ​មតិ​គ្នា​ជាច្រើន​ទសវត្ស​ន៍​រួចទៅហើយ​ថា ការពាក់​អាវទ្រនាប់​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ឬ​អត់​។ មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយថា ការពាក់​អាវទ្រនាប់​នឹង​រំខាន​ដល់​ការងារ​របស់​ប្រព័ន្ធ​ទឹក​រងៃ ដែល​នាំ​ឲ្យ​កើនឡើង​ជា​តិពុល​ក្នុង​សុដន់​មនុស្ស​ស្រី រហូតដល់​ទៅ​ជា​ប្រឈម​ខ្ពស់​នឹង​មហារីក​បាន​។ ការស្រាវជ្រាវ​ថ្មី​បាន​ណែនាំ​ថា ភាពភ័យខ្លាច​នេះ​ប្រហែលជា​មិន​ត្រូវបាន​គេ​រកឃើញ​ឡើយ​។​

​ការសិក្សា​បាន​ប្រៀបធៀប​ទម្លាប់​នៃ​ការពាក់​អាវទ្រនាប់​របស់​ស្ត្រី​ក្រោយ​រ៉ាំងរដូវ​ប្រមាណ ១០៤៤​នាក់ ជាមួយ​នឹង​ជំងឺ​មហារីក​សុដន់​ដែល​កើត​ញឹកញាប់​ពីរ​ប្រភេទ​លើ​ស្ត្រី​ចំនួន ៤៦៩​នាក់​ដែល​មិន​បាន​កើត​ជំងឺ​មហារីក​សុដន់​។ គេ​បាន​រកឃើញថា វា​មិន​មាន​អ្វី​ខុស​គ្នា​គួរ​ឲ្យ​កត់សម្គាល់ឡើង​រវាង​ក្រុម​ស្ត្រី​ដែល​ពាក់​អាវទ្រនាប់​ដូច​ជា ពេល​ស្ត្រី​ចាប់ផ្តើម​ពាក់​អាវទ្រនាប់ ដោយ​មិន​គិតថា​មាន​ខ្សែ ឬ​អត់​ឡើយ និង​ចំនួន​ម៉ោង​ដែល​ពួកគេ​ពាក់​អាវទ្រនាប់​ក្នុង​មួយ​ថ្ងៃ​។

​ដោយសារតែ​ការ​សិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន​ដូចជា មាន​ដែន​កំណត់​ទៅ​លើ​ការ​ផ្គូរ​ផ្គង​លក្ខណៈសម្បត្តិ​របស់​ស្ត្រី​ដែលមាន និង​គ្មាន​ជំងឺមហារីក​។ ជាមួយគ្នានេះដែរ ស្ត្រី​ភាគច្រើន​គឺ​ពាក់​អាវទ្រនាប់ ហើយ​ពួកគេ​ក៏​មិន​អាច​ប្រៀបធឿប​ជាមួយ​ស្ត្រី​ដែល​មិន​បាន​ពាក់​អាវទ្រនាប់ និង​ពាក់​អាវទ្រនាប់​ដែរ​។

​ទោះបីជា​មាន​ដែន​កំណត់​នេះ​ក៏ដោយ អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​និយាយថា ការរកឃើញ​នេះ​បាន​ផ្តល់​នូវ​ការអះអាង​មួយចំនួន​ថា ទម្លាប់​នៃ​ការពាក់​អាវទ្រនាប់​របស់អ្នក​ហាក់បីដូច​ជាមិន​មានបង្កើន​ការប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​លើ​ស្ត្រី​រ៉ាំ​ង​រដូវ​ឡើយ​។

​ថ្វីបើ​មិន​មាន​ករណី​ជំងឺមហារីក​សុដន់​ទាំងអស់​ត្រូវបាន​គិតថា​អាច​បង្ការ​បាន​ក៏​ដោយ តែ​ការថែរក្សា​ទម្ងន់​ដែល​ផ្តល់​សុខភាព ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ហាត់ប្រាណ​ទៀងទាត់​គួរតែ​អាច​បន្ថយ​ការប្រឈមមុខ​របស់​អ្នក​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk