ស្បែកមុខស្ងួតមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិធ្វើម៉ាសរមៀតដើម្បីរក្សាសំណើមស្បែក ៖
- អ្វីដែលអ្នកត្រូវការ
ម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេ និងប្រេងដូងកន្លះស្លាបព្រាបាយ។
- អ្វីដែលអ្នកត្រូវធ្វើ
លាយម្ស៉ៅរមៀតនិងប្រេងដូងចូលគ្នាឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើមុខ ប៉ុន្តែចៀសវាងតំបន់ភ្នែក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងមុខចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ពណ៌លឿងៗជាប់ស្បែកនឹងបាត់ទៅវិញនៅពេលលាងសម្អាតមុខពេលក្រោយ។ អនុវត្តរូបមន្តនេះរាល់យប់មុនពេលចូលគេង ឬនៅពេលព្រឹកមុនពេលងូតទឹក។
សម្គាល់ ៖ ប្រសិនបើអ្នកប្រតិកម្ម ឬអាឡែកស៊ីជាមួយគ្រឿងផ្សំទាំងពីរខាងលើ ចូរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន៕