ជារៀងរាល់ ៤០វិនាទី មានមនុស្សម្នាក់ក្នុងសហរដ្ឋអាមេរិកកើតជំងឺគាំងបេះដូង។ ស្រ្តី និងបុរសអាចមានអាការៈជំងឺគាំងបេះដូងខុសៗគ្នា ដូច្នេះយកល្អគួរតែស្វែងយល់អំពីលក្ខណៈសម្គាល់របស់ជំងឺនេះសម្រាប់មនុស្សទាំងពីរភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ សម្រាប់អាការៈជំងឺគាំងបេះដូងលើមនុស្សស្រីវិញមានដូចជា៖
- មានសម្ពាធដែលគ្មានផាសុកភាព ឬឈឺចាប់នៅចំកណ្តាលទ្រូង
- មិនស្រួលក្នុងទ្រូងដែលកើតឡើងយូរបំផុតពីរបីនាទី ឬឈឺបាត់ៗ
- ឈឺចាប់ ឬមិនស្រួលក្នុងដៃ ខ្នង ក ថ្គាម ឬក្រពះ
- ពិបាកដកដង្ហើម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បែកញើសត្រជាក់ ចង្អោ ឬធីងធោង៕