យោងទៅតាមមជ្ឈមណ្ឌលសម្រាប់គ្រងគ្រង និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ប្រជាជនវ័យកណ្តាលជនជាតិអាមេរិកត្រូវបានគេប៉ាន់ស្មានឲ្យដឹងថា មានប្រមាណច្រើនជាង ១០០លាននាក់ឯណោះដែលមានជំងឺទឹកនោមផ្អែម ឬត្រៀមកើតជំងឺទឹកនោមផ្អែម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើកំពុងតែមានមនុស្សជាច្រើនរស់នៅជាមួយអ្នកជំងឺទឹកនោមផ្អែមក៏ដោយ តែវាគឺជាជំងឺដែលស្មុគស្មាញ និងមិនទាន់មានការយល់ដឹងច្បាស់លាស់នៅឡើយទេ។ ដូច្នេះហើយវានៅតែមានជំនឿមិនត្រឹមត្រូវមួយចំនួនទាក់ទងនឹងជំងឺទឹកនោមផ្អែមនេះ។
ជំងឺទឹកនោមផ្អែមជាជំងឺឆ្លង?
មានមនុស្សមួយចំនួនមិនបានដឹងថាតើជំងឺទឹកនោមផ្អែមប្រភេទទី១ ឬទី២ ជាជំងឺឆ្លងឬអត់ ជាពិសេសឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ទឹកមាត់ ឬឈាម។ វិទ្យាសាស្រ្តបានបញ្ជាក់ហើយថា ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺឆ្លងទេ។
ជំងឺទឹកនោមផ្អែមបង្កឡើងដោយការញ៉ាំផ្អែមច្រើនពេក
ប្រហែលជាអ្នកធ្លាប់ល្បីថា ការញ៉ាំផ្អែមច្រើនពេកអាចធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមនៅថ្ងៃណាមួយហើយ។ ជំនឿដ៏ញឹកញាប់មួយនេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ័នច្រឡំ ដោយសារតែជំងឺទឹកនោមផ្អែមគឺជាការកើនឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែជាតិស្ករមិនធ្វើឲ្យកើតជំងឺទឹកនោមផ្អែមទេ ដូច្នេះជំងឺនេះក៏មិនមែនជាទណ្ឌកម្មសម្រាប់អ្នកចូលចិត្តញ៉ាំផ្អែមឡើយ។ ជំងឺទឹកនោមផ្អែមមិនមែននិយាយអំពីការញ៉ាំផ្អែមឡើយ តែនិយាយអំពីរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមដែលមានច្រើន។ ហេតុដូច្នេះហើយទើបធ្វើឲ្យជាតិស្ករក្នុងឈាមលើសបែបនេះ។ ហើយកត្តាដែលធ្វើឲ្យរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានតាមតម្រូវការមានដូចជា ការញ៉ាំផ្អែមច្រើនដែលធ្វើឲ្យធាត់ និងការធាត់នេះឯង។
នៅពេលអ្នកដឹងថាមានជំងឺទឹកនោមផ្អែមហើយគឺមិនអាចញ៉ាំផ្អែមបានទៀតទេ
ក្រោយពីកំណត់រោគវិនិច្ឆ័យរួចហើយ អ្នកជំងឺខ្លះដឹងខ្លួនថា ត្រូវឈប់ញ៉ាំស្ករទាំងអស់តែម្តង ហើយពួកគេបង្អត់ខ្លួនឯងបែបនេះដើម្បីគ្រប់គ្រងជាតិស្ករក្នុងខ្លួនកាន់តែល្អ។ ម៉្យាងវិញទៀត សមាជិកគ្រួសារដែលកំពុងតែព្យាយាមជួយប្រហែលជាត្រូវតាមដានការញ៉ាំជាតិស្កររបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនដែលកំពុងតែកើតជំងឺទឹកនោមផ្អែមដែរ ដូច្នេះវាក៏អាចធ្វើឲ្យពួកគេស្តេ្រសកាន់តែច្រើនទៀត។ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្អែមក្នុងកម្រិតមធ្យមបាន។ ការគ្រប់គ្រងជំងឺទឹកនោមផ្អែមគឺជាការរក្សាតុល្យភាពរបបអាហារដោយរួមមាន តុល្យភាពប្រូតេអ៊ីន ផ្លែឈើ បន្លែ និងជាតិផ្អែមផងដែរ។
ជំងឺទឹកនោមផ្អែមគឺជាការបារម្ភមួយសម្រាប់មនុស្សធាត់ៗ
ពេលខ្លះ អ្នកដែលធាត់ៗប្រហែលជាញ៉ាំកាឡូរីច្រើនជ្រុល ឬរស់នៅក្នុងរបៀបរស់នៅបែបអសកម្ម ដែលទាំងនេះសុទ្ធតែជាកត្តាប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺដែលគ្រាន់តែទាក់ទងនឹងទំហំរាងកាយទេ។ តែអ្នកអាចកើតជំងឺនេះបានដោយមិនទាក់ទងនឹងទម្ងន់ដែរ។ ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ទាំងនេះ ត្រូវបានគេរកឃើញប្រហែល៨៥ភាគរយ ដែលជាមនុស្សធាត់ ឬធាត់ជ្រុល ដូច្នេះ ១៥ភាគរយទៀតមិនមែនជាមនុស្សធាត់ឡើយ។
ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺតពូជទេ ដូច្នេះខ្ញុំមិនបាច់បារម្ភឡើយ
ខណៈពេលដែលហ្សែនគឺជាកត្តាប្រឈមមុខមួយនៃជំងឺទឹកនោមផ្អែម វាក៏មិនមែនមានតែកត្តានេះមួយដែរ ដែលប្រឈមមុខ។ បើសិនជាសមាជិកគ្រួសារជិតដិតម្នាក់មានជំងឺនេះ មែនហើយអ្នកក៏ប្រឈមមុខដែរ។ ប៉ុន្តែមានកត្តាប្រឈមមុខច្រើនទៀតដែលមិនទាក់ទងនឹងប្រវត្តគ្រួសារឡើយដូចជា រស់នៅអសកម្ម រង្វាស់ទំហំចង្កេះធំជាង ៨៩សង់ទីម៉ែត្រ(ស្រ្តី) និង ១០១សង់ទីម៉ែត្រ(បុរស) មនុស្សធាត់ជ្រុល និងប្រវត្តិគ្រួសារ។
អ្នកជំងឺទឹកនោមផ្អែមទាំងអស់ត្រូវតែចាក់អាំងស៊ុយលីន
ដោយសារតែអ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទទី១មិនអាចផលិតអាំងស៊ុយលីនបាន ដូច្នេះពួកគេត្រូវតែចាក់អាំងស៊ុយលីន ឬប្រើម៉ាស៊ីនបាញ់អាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ខ្លះក៏ផលិតអាំងស៊ុយលីនតិចតួចដែរ ដូច្នេះពួកគេត្រូវតែចាក់អាំងស៊ុយលីន។ ប៉ុន្តែមិនមែនអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ទាំងអស់សុទ្ធតែត្រូវការចាក់អាំងស៊ុយលីនឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ភាគច្រើនអាចគ្រប់គ្រងស្ថានភាពជំងឺរបស់ខ្លួនបាន និងចៀសវាងការលើសជាតិស្ករខ្លាំង តាមរយៈការរក្សាបាននូវរបៀបរស់នៅផ្តល់សុខភាព ដោយរឿងនេះរួមទាំងការហាត់ប្រាណជាប្រចាំផង៕