ស្នាមខួចនៅខ្នងគឺជាស្នាកស្នាមប៉ុណ្ណោះដែលស្ថិតនៅផ្នែកចង្កេះ ឬនៅពីលើកំប៉េះគូថតែម្តង។ វាត្រូវបានបង្កើតឡើងដោយសរសៃចងខ្លីមួយដែលភ្ជាប់ពីឆ្អឹង Superior Illiac Spine ដែលជាគែមខាងក្រៅនៃឆ្អឹងអាងត្រគាក និងស្បែករបស់អ្នក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្នាមខួចនេះច្រើនតែត្រូវបានគេភ្ជាប់ទំនាក់ទំនងនឹងសម្រស់របស់មនុស្សស្រី។ យ៉ាងណាមិញ អ្នកមិនអាចបង្កើតស្នាមខួចបែបនេះតាមរយៈការហាត់ប្រាណបានឡើយ ដោយសារតែវាមិនមែនជាសាច់ដុំដែលរឹង។
ស្នាមខួចនេះជាទូទៅត្រូវបានគេរកឃើញកើតចេញពីហ្សែន ប៉ុន្តែមិនមានអំណះអំណាងបញ្ជាក់រឿងនេះនៅឡើយទេ។ វាត្រូវបានគេស្រាវជ្រាវតិចតួចណាស់ ដូច្នេះអ្នកវិទ្យាសាស្រ្តក៏មិនប្រាកដថាតើហ្សែនអ្វីដែលជាប់ទាក់ទងនឹងការកើតស្នាមខួចនេះដែរ។
មានជំនឿជាច្រើនអំពីស្នាមខួចនៅចំកណ្តាលខ្នង ថាមានប្រយោជន៍ចំពោះជីវិតផ្លូវភេទ។ ឧទាហរណ៍ អ្នកខ្លះនិយាយថា ស្រ្តីដែលមានស្នាមខួចនៅខ្នងអាចងាយនឹងទទួលបានការដល់កំពូលនៃការរួមភេទដោយសារតែសញ្ញាមួយនៃរបត់ឈាមរត់ល្អនៅតំបន់អាងត្រគាក។ ខ្លះទៀតនិយាយថា មនុស្សស្រីជាពិសេសអាចទទួលបានការឈានដល់ចំណុចកំពូលដោយគ្រាន់តែដៃគូរួមភេទសង្កត់ពីលើស្នាមខួចនេះ។
យ៉ាងណាមិញ មិនមានការស្រាវជ្រាវណាមួយគាំទ្រដល់ជំនឿនេះឡើយ។ ស្នាមខួចនៅខ្នងបង្កឡើងដោយសរសៃចងឆ្អឹងដែលជាប់ពីឆ្អឹងទៅស្បែក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាក៏គ្មានអ្វីត្រូវធ្វើជាមួយនឹងរបត់ឈាមនៅតំបន់នេះដែរ។ រឿងមួយដែលមានការគាំទ្រនោះគឺថា មនុស្សតែងតែចាប់អារម្មណ៍ស្រ្តីដែលមានស្នាមខួចនៅខ្នងបែបនេះ៕