ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលអ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើអាចទទួលបាន គ្រាន់តែមិនដឹងថាយូរ ឬឆាប់ទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំជូត

អ្នកដែលកើតក្នុងឆ្នាំនេះជា​មនុស្សដែលធ្វើការងារម៉ត់ចត់ ហើយប្រុងប្រយ័ត្ន។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនដល់គល់ដៅ មិនដកថយឡើយ។ ជាហេតុដែលអាចធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខាន។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលរួសរវើក ដោយចេះបត់បែនគ្រប់កាលៈទេសៈ។ ម្យ៉ាងទៀតជាមនុស្សដែលមានខួរក្បាលរកស៊ីពីកំណើត។ ជាពិសេស គេជួបនឹងការលំបាក មិនងាយបោះបង់ចោលឡើយ។ ដូចនេះ ឲ្យតែអ្នកប្រឹង អ្នកនឹងអាចទទួលបានទ្រព្យធំនៅថ្ងៃណាមួយជាមិនខាន។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលស្មោះត្រង់ ហើយមានចិត្តអំណត់។ ដូចនេះ ឱកាសនៃការចំណេញបានទ្រព្យច្រើននឹងរត់មករកអ្នក។ ជាហេតុដែលធ្វើឲ្យទ្រព្យហូរចូលឃ្លាំងជាបន្តបន្ទាប់គ្នាមិនឈប់ឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)