តេស្តូស្តេរ៉ូន ឬ T គឺជាអ័រម៉ូនភេទដ៏សំខាន់មួយដែលត្រូវគេដឹងយ៉ាងច្បាស់ថាភ្ញោចដល់ភាពពេញវ័យ និងបង្កើតជាលក្ខណៈផ្លូវភេទទីពីររបស់បុរសដូចជា ការដុះរោម និងការផលិតមេជីវិតឈ្មោល របស់មនុស្សប្រុស។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) T ក៏ចូលរួមក្នុងសកម្មភាពមួយចំនួនក្នុងរាងកាយដែរដូចជា ការរក្សាកំហាប់ឆ្អឹង និងទំហំសាច់ដុំ ព្រមទាំងការរក្សាទុក និងរំលាយជាតិខ្លាញ់ក្នុងខ្លួន។ T ត្រុវបានគេរកឃើញច្រើនតែលើមនុស្សប្រុសទេ ប៉ុន្តែវាក៏មានលើរាងកាយមនុស្សស្រីដែរ គ្រាន់តែចំនួនតិចតួចប៉ុណ្ណោះ។ ហើយការដែលមានតុល្យភាពអ័រម៉ូន T នេះគឺជារឿងចំបាច់ណាស់ដើម្បីមានសុខភាពល្អ និងលូតលាស់ មិនខ្វល់ថាអ្នកមានភេទបែបណាឡើយ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា ស្រ្តីកំពុងតែមានអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូនច្រើន៖
រោមរាងកាយ
អ្នកប្រហែលជាសម្គាល់ឃើញមានការដុះរោមខុសធម្មតាលើរាងកាយដូចជា មានដុះរោមច្រើននៅលើមុខ ទ្រូង និងខ្នង។ អ្នកក៏អាចមានបញ្ហាទំពែកក្បាលដែឬដោយសារតែអ័រម៉ូន Androgens ក្នុងខ្លួនមានច្រើនពេក។
សាច់ដុំធំៗ
អ្នកប្រហែលជាសម្គាល់ឃើញថា ទំហំសាច់ដុំរបស់អ្នកកំពុងតែកើនឡើងច្រើនទៅៗហើយ។
រដូវមកមិនទៀង
អ្នកអាចនឹងមករដូវមិនទៀងទាត់ដូចស្រ្តីដទៃ។ ឧទាហរណ៍ អ្នកអាចនឹងមិនមករដូវមួយខែពេញ ឬពីរខែមករដូវម្តង ឬមករដូវយូរជាងធម្មតា។
សុខភាពផ្លូវភេទ
អ្នកប្រហែលជាសម្គាល់ឃើញការប្រែប្រួលជាច្រើនចំពោះសុខភាពផ្លូវភេទរបស់អ្នកដូចជា ចំណង់ផ្លូវភេទថយចុះ ទ្វារមាសស្ងួត ឬពិបាកមានផ្ទៃពោះ។
អារម្មណ៍
ស្រ្តីក៏ប្រហែលជាសម្គាល់ឃើញការប្រែប្រួលអារម្មណ៍របស់ខ្លួនច្រើន ជាពិសេសឆាប់ឆាវខុសធម្មតា ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត។
អាការៈផ្សេងៗទៀតអាចមានដូចជា៖
- កើតមុនខុសធម្មតា
- សេរ ឬ Clitoris ធំជាងធម្មតា
- សុដន់តូចទៅៗ
- សម្លេងគ្រលខ្លាំងជាងធម្មតា
- ពិបាបកមានកូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឡើងទម្ងន់ដោយមិនបានផ្លាស់ប្តូររបបអាហារ ឬសកម្មភាពរាងកាយ៕