ចម្លើយយ៉ាងខ្លីគឺ មាន។ ប៉ុន្តែជាតិកាហ្វេអ៊ីនមិនធ្វើឲ្យកើតជំងឺមហារីកឡើយ។ ចំពោះការបកស្រាយវិញគឺមានលក្ខណៈសាំញ៉ាំ និងភាន់ច្រឡំ។ ទំនាក់ទំនងរវាងជាតិកាហ្វេអ៊ីន និងជាលិកាសុដន់មិនគួរណាផ្លាស់ប្តូរទម្លាប់ញ៉ាំតែ ឬកាហ្វេរបស់អ្នកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរដឹង៖

  • ជាតិកាហ្វេអ៊ីនមិនមែនជាកត្តាប្រឈមនឹងជំងឺមហារីកសុដន់ឡើយ
  • មានទំនាក់ទំនងតូចមួយរវាងភាពណែនរបស់ជាលិកាសុដន់និងជាតិកាហ្វេអ៊ីន ហើយវាក៏មិនមែនជាមូលហេតុដែរ
  • ការសិក្សាជាច្រើនបានបញ្ជាក់ថា ភាពណែនរបស់ជាលិកាសុដន់គឺជាកត្តាប្រឈមដ៏ធំមួយរបស់ជំងឺមហារីកសុដន់។

តើអ្វីទៅក្នុងជាតិកាហ្វេអ៊ីនដែលមានឥទ្ធិពលទៅលើជាលិកាសុដន់?

ទំនាក់ទំនងរវាងជាតិកាហ្វេអ៊ីន និងជាលិកាសុដន់មិនទាន់មានការយល់ដឹងពេញលេញនៅឡើយទេ។ វាត្រូវបានគេណែនាំថា  សារធាតុសកម្មបែបជីវសាស្រ្តភាគច្រើន ឬ Phytochemicals ក្នុងជាតិកាហ្វេអ៊ីនប្រហែលជាទៅភ្ញោចអង់ហ្ស៊ីមដែលចូលរួមជាមួយនឹងការរំលាយអ័រម៉ូនអេស្រ្តូជែន និងបន្ថយការរលាក។  Phytochemicals ទាំងនេះក៏ប្រហែលចាទប់ស្កាត់ការចម្លងហ្សែនតាមរយៈការបន្ថែមក្រុម Methyl ទៅក្នុងមូលេគុល DNA។ 

ក្នុងការធ្វើតេស្តចំពោះសត្វបានឲ្យដឹងថា សារធាតុក្នុងកាហ្វេទៅទប់ស្កាត់ការបង្កើតដុំសាច់មហារីកសុដន់បាន។ តាមការសិក្សាក្នុងឆ្នាំ ២០១៥បានរកឃើញថា ជាតិកាហ្វេអ៊ីន និងអាស៊ីត Caffeic មានសមត្ថភាពប្រឆាំងនឹងមហារីក។ 

តើមានន័យដូចម្តេចទៅដែលហៅថា សុដន់ណែនក្តន់?

ការដែលមានសុដន់ណែនក្តន់មានន័យថា អ្នកជាលិកាសុដន់មានសារធាតុរឹង ឬ ក្រពេញច្រើន ហើយក៏មិនមានជាលិកាខ្លាញ់ច្រើនដែរ។ ពាក់កណ្តាលនៃស្រ្តីជនជាតិអាមេរិកគឺមានសុដន់ដែលណែនក្តន់បែបនេះ។ វាគឺជារឿងធម្មតាទេ។

តើជាតិកាហ្វេអ៊ីនមានទំនាក់ទំនងជាមួយនឹងមហារីកសុដន់ដែរទេ?

រយៈពេលច្រើនឆ្នាំនៃការស្រាវជ្រាវទៅលើជាតិកាហ្វេអ៊ីន និងមហារីកសុដន់បានរកឃើញថា ការញ៉ាំកាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងៗទៀតមិនបង្កើនការប្រឈមនឹងមហារីកសុដន់ឡើយ។ រឿងនេះនិយាយទាមងស្រ្តីវ័យក្មេង និងវ័យចំនាស់។ ប៉ុន្តែហេតុផលវិញគឺមិនទាន់មានការពន្យល់ពេញលេញឡើយ គ្រាន់តែនិយាយថា ការញ៉ាំជាតិកាហ្វេអ៊ីនកាន់តែច្រើនហាក់បីដូចជាបន្ថយការប្រឈមនឹងជំងឺំហារីកសុដន់លើស្រ្តីក្រោយរ៉ាំងរដូវរួច។ 

ការញ៉ាំកាហ្វេមិនជាប់ទាក់ទងនឹងការវិវត្តន៍នៃជំងឺមហារីកសុដន់ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែស្រ្តីដែលមានជំងឺមហារីកសុដន់ប្រភេទដុំសាច់កន្លែងទទួលអេស្រ្តូជែនវិជ្ជមាន ដែលបានញ៉ាំកាហ្វេចាប់ពីរពែងឡើងទៅក្នុងមយយថ្ងៃអាចថយចុះការកើតឡើងវិញនៃមហារីកសុដន់នេះបាន ៤៩ភាគរយ បើប្រៀបធៀបជាមួយស្រ្តីស្ថិតក្នុងស្ថានភាពដូចគ្នាតែញ៉ាំតិចជាងនេះ៕