មនុស្សភាគច្រើនដឹងការពិតមួយថា អាកាសធាតុត្រជាក់អាចធ្វើឲ្យប្រឈមនឹងបញ្ហាសុខភាពបាន ជាពិសេសជំងឺបេះដូងតែម្តង។ គ្រូពេទ្យបានដាក់បម្រាមថា ការប្រឈមនឹងជំងឺគាំងបេះដូងចាប់ផ្តើមកើនឡើងនៅពេលសីតុណ្ហភាព ឬបរិយាកាសជុំវិញខ្លួនចុះទាប។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាកាសធាតុត្រជាក់ធ្វើឲ្យសរសៃឈាមរួមតូច ដែលវានឹងទៅបន្ថយលំហូរឈាមទៅបេះដូង ហើយក៏ប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ។
យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា អ្នកដែលមានជំងឺសរសៃឈាមបេះដូងច្រើនតែមានបញ្ហាឈឺទ្រូង នៅពេលពួកគេស្ថិតក្នុងអាកាសធាតុត្រជាក់។ រដូវរងាអាចប៉ះពាល់ដល់បេះដូង និងរបត់ឈាម ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីរក្សាកម្តៅក្នុងខ្លួន និងរស់នៅមានសុខភាពល្អ។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការបន្ថយការប្រឈមនឹងជំងឺគាំងបេះដូងនៅរដូវរងា៖
- ដំបូងឡើយគួរតែស្វែងយល់អំពីការប្រឈមនឹងសុខភាពផ្ទាល់ខ្លួនសិនដោយរួមទាំងសុខភាពបបេះដូង មុនពពេលចេញទៅលេងព្រឹលខាងក្រៅផ្ទះ ឬចាប់ផ្តើមទម្លាប់ហាត់ប្រាណថ្មីមួយ។
- ចូរស្លៀកសម្លៀកបំពាក់ដែលផ្តល់កម្តៅដល់រាងកាយឲ្យបានច្រើនជាន់ ជាពិសេសបើសិនជាត្រូវចេញទៅក្រៅផ្ទះ។
- ចៀសវាងធ្វើឲ្យរាងកាយក្តៅពេក ព្រោហវាអាចធ្វើឲ្យសរសៃឈាមរីកធំ ដែលនាំឲ្យខ្សោយសម្ពាធឈាម ជាពិសេសអ្នកដែលមានជំងឺបេះដូងតែម្តង។ ហើយនៅពេលសម្ពាធឈាមចុះទាប វាអាចបន្ថយការផ្គត់ផ្គង់ឈាមទៅបេះដូង ដែលនាំឲ្យកើតជំងឺគាំងបេះដូងបាន។ ដូច្នេះបើសិនជាអ្នកយល់ថា ខ្លួនឯងបែកញើស អ្នកប្រហែលជាត្រូវដោះអាវខ្លះដើម្បីឲ្យខ្លួនត្រជាក់វិញ ហើយចាំពាក់វិញ។
- ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹង នីកូទីន និងកាហ្វេអ៊ីនព្រោះវាអាចធ្វើឲ្យសរសៃឈាមរួមតូច ដែលនាំឲ្យកើតបញ្ហាបេះដូងបាន។
- ចូរមានទម្លាប់ធ្វើអ្វីៗឲ្យផ្តល់សុខភាពដូចជា ចាប់ផ្តើមកម្មវិធីហាត់ប្រាណក្នុងផ្ទះ ធ្វើអាហារញ៉ាំដោយខ្លួនឯង និងញ៉ាំទឹកជាទៀងទាត់។ រឿងនេះនឹងជួយឲ្យរាងកាយមានថាមពលតាមតម្រូវការដើម្បីរក្សាកម្តៅក្នុងខ្លួន។
- យល់ដឹងអំពីអាការៈព្រមានរបស់ជំងឺគាំងបេះដូងដូចជា ពិបាកដកដង្ហើម បេះដូងលោតខុសធម្មតា មិនមានផាសុកភាព ឬមានអារម្មណ៍ឈឺក្នុងទ្រូង ចង្អោ វិលមុខ បែកញើស។ល។
- ចូរសិក្សា និងស្វែងយល់របៀបធ្វើ CPR (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរសម្រាក និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់បើសិនជាអ្នកមានអារម្មណ៍មិនស្រួលខ្លួនជាមួយនឹងការក្អក ឬផ្តាសាយ។ ចូរស្វែងរកជំនួយបើសិនជាអ្នកកំពុងតែមានអាការៈជំងឺបេះដូង ឬមានបញ្ហាសុខភាពណាមួយដែលគួរឲ្យបារម្ភ៕